ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកកូនសុំ​លុយ​ម្តាយ​មិន​បាន​ យក​ពូថៅ​កា.ប់…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​សង្ស័យ​ញៀន​ថ្នាំ ពេល​សុំ​លុយ​ម្តាយ​មិន​បាន​ ក៏​យក​ពូថៅ​កាប់​បំបែក​ទូកញ្ចក់​និង​ទ្វារផ្ទះ បណ្តាល​ឱ្យ​ខូចខាត​ហើយ​ត្រូវ​ម្តាយ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ។ ហេតុការណ៍​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នេះ បាន​កើតឡើង​កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២…

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​សង្ស័យ​ញៀន​ថ្នាំ ពេល​សុំ​លុយ​ម្តាយ​មិន​បាន​ ក៏​យក​ពូថៅ​កាប់​បំបែក​ទូកញ្ចក់​និង​ទ្វារផ្ទះ បណ្តាល​ឱ្យ​ខូចខាត​ហើយ​ត្រូវ​ម្តាយ​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ។

ហេតុការណ៍​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នេះ បាន​កើតឡើង​កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។ ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រា អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា យុវជន​រូប​នេះ​ឈ្មោះ គឹ​ម មិថុនា អាយុ​២៩​ឆ្នាំ ធ្លាប់ប្រើប្រាស់​គ្រឿងញៀន និង​ទើបតែ​ត្រឡប់​មកពី​រស់នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ទៅ​ស្នាក់​នៅ​ជាមួយ​ម្តាយ​បាន​មួយ​រយៈពេល​ខ្លី ។ ចំណែក​ម្តាយ​ឈ្មោះ សុទ្ធ ញី ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជា​កសិករ ។

លោក​អធិការរង​បន្ត​ថា ក្នុង​ករណី​នេះ​បណ្ដាល​ឱ្យ​ខូចខាត​សម្ភារ​មួយ​ចំនួន​ដូច​ជា បែក​ទូកញ្ចក់​អស់​ចំនួន​២ ខូច​ទ្វារ​បន្ទប់​១ ហើយ​នៅ​ពេល​ឃាត់ខ្លួន នគរបាល​ដកហូត​បាន​ពូថៅ​១ ដែល​ជន​នេះ​ប្រើ​ក្នុង​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ ។ក្រោយ​ពី​ឃាត់ខ្លួន យុវជន​រូប​នេះ​ត្រូវ​បានបញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង ៕

អត្ថបទសរសេរ ដោយ