ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ព័ត៌មាន​ខេត្ត​ម្នាក់​ខ្លាំង​ដល់​ម្ល៉ឹង​ផង​…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​ដោយ​ចោទប្រកាន់​រួមគំនិត​ជាមួយ​បក្សពួក​ម្នាក់​ទៀត​ដែល​ប្រើ​ហិង្សា ដោយ​ចេតនា​បង្ក​របួស​ស្នាម​វាយ​យុវជន​ម្នាក់​ជា​បុគ្គលិក​រោងចក្រ​អឹ​ម​វ៉េ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពង់ឆ្នាំង ៖ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​ដោយ​ចោទប្រកាន់​រួមគំនិត​ជាមួយ​បក្សពួក​ម្នាក់​ទៀត​ដែល​ប្រើ​ហិង្សា ដោយ​ចេតនា​បង្ក​របួស​ស្នាម​វាយ​យុវជន​ម្នាក់​ជា​បុគ្គលិក​រោងចក្រ​អឹ​ម​វ៉េ បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។

ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​លំនៅ​ដ្ឋា​ន​ជនសង្ស័យ​ម្នាក់​ទៀត​ជា​ម្ចាស់​តាប​ប៊ី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ យ៉ាងនេះ​ក្តី​ជន​បង្ក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នក​បង្ក​របួស​ស្នា ម​ដោយ​ចេតនា​មានឈ្មោះ ទី សារៈ អាយុ​២៨​ឆ្នាំ មាន​ឋានៈ​ជា​អនុប្រធាន​ការិយាល័យ​រដ្ឋបាល នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង និង​ទី​២ មិន​ទាន់​ស្គាល់ឈ្មោះ តែ​ដឹង​ថា ជា​ប្អូនបង្កើត​របស់​ឈ្មោះ ទី សារៈ និង​ជា​ម្ចាស់​តាប​ប៊ី​យ៉ា នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ចំណែក​ជង​រង​គ្រោះ​មានឈ្មោះ ប្រាក់ ណា​រិ​ន អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​រោងចក្រ​អឹ​ម​វ៉េ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ ប្រភព​ដដែល​បាន​បន្ត​ថា តាម​ចម្លើយ​របស់​សាក្សី​ឈ្មោះ ប្រាក់ សុភាព អាយុ​៣២​ឆ្នាំ ជា​អ្នក​ទៅ​លេង​បុក​ប៊ី​យ៉ា​ជាមួយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​លេង​បុក​ប៊ី​យ៉ា ជន​រង​គ្រោះ​ក៏​មាន​ជម្លោះ​ជាមួយ​អ្នក​តុង​ជា​ម្ចាស់​តាប​ប៊ី​យ៉ា ពេល​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ស្រាប់តែ​ឈ្មោះ ទី សារៈ បាន​ទាញ​យក​ដងកឺ​បុក​ប៊ី​យ៉ា មក​វាយ​ចំ​ក្បាល​ជន​រង​គ្រោះ​ពីមុខ ខណៈនោះ​ជន​ដៃដល់​ជា​ប្អូនបង្កើត​ឈ្មោះ ទី​សារៈ ក៏​បាន​យក​ដងកឺ​បុក​ប៊ី​យ៉ា​១​ទៀត មក​វាយ​ចំ​ក្បាល​ជន​រង​គ្រោះ​ពីក្រោយ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​រង​របួស​ជា​ទម្ងន់ ។

បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទី សារៈ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ