ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចំរុះ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ កងកម្លាំង​ចំរុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពួក​និង​ស្រុក​ជីក្រែង ក្នុង​នោះ​ស្រុក​ពួក ដឹកនាំ​ដោយ​លោក ម៉ៅ វិសុទ្ធ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ កងកម្លាំង​ចំរុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពួក​និង​ស្រុក​ជីក្រែង ក្នុង​នោះ​ស្រុក​ពួក ដឹកនាំ​ដោយ​លោក ម៉ៅ វិសុទ្ធ អភិបាលស្រុក និង​ជា​ប្រធាន​គណ​បញ្ជាការ​ឯកភាព​ស្រុក​ពួក និង​លោក​ដោក វណ្ណ នេ​ត អភិបាលរង​ស្រុក និង ជា អនុគណ​:​បញ្ជាការ​ឯកភាព​ស្រុក​ជីក្រែង ដោយ​មានការ​សហការ​ចូលរួម ពី​មន្ត្រី​ជលផល​ប្រចាំ​ក្នុងភូមិ​សាស្ត្រ​នីមួយ​ៗ បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ក្មុ​ង​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប ដែល​ខ្លួន​គ្រប់​គ្រង។

តាម​ប្រសាសន៍​របស់​លោក​ទាំង​ពីរ​បាន​ប្រាប់​ថា ក្នុង​ប្រត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ទីតាំង​ភូមិសាស្ត្រ ស្រុក​ទាំង​២ ដែល​បាន​ចុះ​បង្ក្រាប​នា​ថ្ងៃនេះ គឺ​ដោយ​មានការ​ឯកភាព និង​ចូលរួម​សហការ​ជាមួយ​មន្ត្រីជំនាញ​ផង​ដែរ ទើប​កម្លាំង​យើង សំរេច​បាន​លទ្ធផល និង​រឹបអូស រួម​មាន ៖ ក្នុង​នោះ​ស្រុក​ពួក​រឹបអូស​បាន​ឧបករណ៍​បរ​ចំនួន​១០​របាំង​, សាច់​មុង​ប្រវែង​១០០០​ម៉ែត្រ​, អ៊ុយ​ស្បៃ​មុង​ចំនួន​៤១, សាច់​មុង​១៦៤០​ម៉ែត្រ និង​ចំរឹង​៥៨២​ដើម ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចាក់​លែង​កូន​ត្រី​ចំនួន​២៥៥​គីឡូក្រាម​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​។

ចំណែក​នៅ​ស្រុក​ជីក្រែង រឹបអូស​បាន​.​ប​ចំនួន​៣៥, របាំង​សាច់​អួន​ចំនួន​៣៤៣០​ម៉ែត្រ​, ចំរឹង​ចំនួន​២៦៥០​ដើម​, អ៊ុយ​ស្បៃ​មុង​១៨, លូ​ស្បៃ​មុង​៤៥ និង​របាំង​ស្បៃ​មុង​៧០០​ម៉ែត្រ ព្រមទាំង​ចាក់​លែង​កូន​ត្រី​ចំនួន ២២៥​គីឡូក្រាម​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប ចំណុះ​អធិការ
ដ្ឋាន​ក្រុង​សៀមរាប ក៏​បាន​សហការ​ជាមួយ លោក​ចៅសង្កាត់ និង​កម្លាំង​ប្រជា​ការពារ​ភូមិ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ សង្កាត់​សៀមរាប បានជា​លទ្ធផល​បង្ក្រាប​បាន អ៊ុយ​ស្បៃ​មុង​ចំនួន​១២, របាំង​ស្បៃ​មុង​ស្មើនឹង​២៥០​ម៉ែត្រ​, ចំរឹង​ឈើ​ចំនួន​៣០០​ដើម ,​និង​បាន​ចាក់​លែង​កូន​ត្រី​ចំនួន​១៥០​គីឡូ
ក្រាម​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​។​សកម្មភាព​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​នៅ​តាម​បឹង​ទន្លេសាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ