ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសម្បុក​ជនជាតិ​ចិន​ម៉ាស្សា ក្រោម​រូបភាព​បម្រើ​ផ្លូវភេទ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកញ្ញា…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកញ្ញា កម្លាំង​សមត្ថកិច្ច​នគរបាល ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ កំពុង​ដើរ​ផ្សព្វផ្សាយ ចែក​ខិតប័ណ្ណ​មាន​រូប​អាសអាភាស បង្កប់ន័យ​បម្រើសេវា​ផ្លូវភេទ នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ក្នុង​សង្កាត់​លេខ​៤​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ HUANG JI ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន និង ម្ន​ក់​ឈ្មោះ XIA LU ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន​ដូច​គ្នា និង​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ដែរ​។ ក្រោយ​ពី​បាន​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​ឈាន​ទៅ​ធ្វើការ ឆែកឆេរ​កន្លែង​ស្នាក់​នៅ​របស់​ជនសង្ស័យ គឺ​ហាង​ម៉ា​ស្យា​យីហោ SPA ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​បាន​នាំ​ខ្លួន​ស្ត្រីជន​ជាតិចិន​ចំនួន​១០​នាក់ នៅ​ក្នុង​ហាង​ម៉ា​ស្យា មក​ធ្វើការ​សាកសួរ​។

ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង ខិតប័ណ្ណ​មាន​រូប​អាសអាភាស​៧២​ប្រអប់ (១​ប្រអប់​ស្មើនឹង​៥០០​សន្លឹក​) -​សៀវភៅ​កត់ត្រា ៣​ក្បាល​, -​ស្រោមអនាម័យ​មិន​ទាន់​ប្រើ​ចំនួន ៨០​ស្រោម​, -​ស្រោមអនាម័យ​ប្រើ​រួច​ចំនួន ០៥​ស្រោម​, -​អាយ​ផេ​ត ម៉ាក Dinabook ១​គ្រឿង​, -​កាបូប​ដាក់​ស្រោមអនាម័យ ចំនួន​៣, -​វិទ្យុទាក់ទង​ម៉ាក Magaband ចំនួន​៣​គ្រឿង​។ បន្ទាប់​មក​ជនសង្ស័យ​២​នាក់ និង​ស្ត្រី​ចំនួន​១០​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​បាន ធ្វើការ​សាកសួរ នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ