ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើអត់​ធ្វើ​…​ ​ខ្លាច​អ្នកតា​ខឹង

5 ឆ្នាំ មុន
  • រតនគិរី

ខេតរតនគិរី ៖ ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង និង​កាចក់​ បាន​កាប់​ក្របី​សែនអ្នកតា​ភូមិ និង​អ្នកតា​ភ្នំ សុំ​សេចក្ដី សុខ​សប្បាយ​ដល់​អ្នក​ភូមិ​ទាំងមូល ។ ទឹកដី​ខេត្ត​រតនគីរី​…

ខេតរតនគិរី ៖ ជនជាតិ​ដើម​ភាគតិច​គ្រឹ​ង និង​កាចក់​ បាន​កាប់​ក្របី​សែនអ្នកតា​ភូមិ និង​អ្នកតា​ភ្នំ សុំ​សេចក្ដី សុខ​សប្បាយ​ដល់​អ្នក​ភូមិ​ទាំងមូល ។ ទឹកដី​ខេត្ត​រតនគីរី​ នៅ​ភូមិភាគ​ឦសាន ចម្ងាយ​ពី​ភ្នំពេញ​៥៨៨​គីឡូ​ម៉ែ​ត តាម​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​១៣ ។

ខេត្ត​នេះ​ មាន​បងប្អូន​ជនជាតិភាគតិច​រស់នៅ​៦៥​ភាគរយ ។ កាលពី​រាប់រយ​ឆ្នាំ​មុន​ពួក​គាត់​ចូល​ចិត្ត​រស់នៅ​តាម​របៀប​កុលសម្ព័ន្ធ គឺ​រស់នៅ​តំបន់​ព្រៃ​ភ្នំ និង​កាន់សាសនា​ព្រហ្មញ្ញ មាន​ជំនឿ​ទៅ​លើ​អា​រុក្ខ​អារក្សអ្នកតា​ភ្នំ និង​អ្នកតា​ភូមិ ។

ជនជាតិភាគតិច​គ្រឹ​ង និង​កាចក់ ដែល​រៀបចំ​ធ្វើ​ពិធី​សែន​ក្របី​នោះ ​ជា​កេរដំណែល​វ័យ​ចំណាស់​ត​ពី​ដូនតា គឺ​បាន​បន្សល់​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ ។ ការ​ធ្វើ​ពិធី​នោះ​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​ឆ្នាំ​២០១៨​វេលា​ម៉ោង​៩​ព្រឹក ដោយ​ជនជាតិភាគតិច​គ្រឹ​ង និង​ការ​ចក់​បាន​កាប់​ក្របី​ឈ្មោល​មួយ​ក្បាល​សែនអ្នកតា​ភូមិ និង​អ្នកតា​ភ្នំ​តាម​ទំនៀមទម្លាប់​របស់​ពួក​គាត់ នៅ​ក្នុងភូមិ​កោះ​ពាក ឃុំ​កោះ​ពាក ស្រុក​វើ​ន​សៃ ។

បើ​តាម​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​រៀបចំ​ធ្វើ​កម្មវិធី​ឡើង​ប្រាប់​សារព័ត៌មាន​ថា មានការ​ឯកភាព​គ្នា​រៀប ចំ​ធ្វើ​នៅផ្ទះ​លោកតា​នូ​ល យុ​ាំ​ង អាយុ​៧០​ឆ្នាំ ជា​ជំទប់​ទី​២ ​ឃុំ​កោះ​ពាក ជនជាតិ​គ្រឹ​ង ។

អ្នក​ភូមិ​ម្នាក់​និយាយ​ថា ​«​កម្មវិធី​នេះ​ គឺ​ធ្វើ​ក្នុង​មួយ​ឆ្នាំ​ម្ដង​តាម​ប្រព្រៃ​ណី​ជនជាតិ​គ្រឹ​ង និង​ការ​ចក់ បើ​មិន​រៀប ចំ​សែន​នោះ​ទេ បណ្ដាល​ឱ្យ​អ្នកតា​ភូមិ និង​អ្នកតា​ភ្នំ​ខឹង ហើយ​នៅ​ក្នុង​កម្មវិធី​នេះ​ ដែល​មានការ​រៀបចំ​សំណែន​សែន ​ដូច​ជា​សត្វ​ក្របី​ឈ្មោល​មួយ​ក្បាល និង​មាន​ភ្លេង​របស់​បងប្អូន​ជនជាតិ​វាយគង​រាំ​ជុំវិញ​សត្វ​ក្របី ​មុន​នឹង​កាប់សម្លាប់ រួម​ទាំង​ស្រា​ពាង​ជា​ច្រើន​ពាង ​រៀបចំ​សែន​នឹក​គុណ​ដល់​ជីដូន​ជីតា​ ដែល​ចែក​ឋាន​ទៅ និង​នឹក​គុណ​ដល់​អា​រុក្ខ​អារក្សអ្នកតា​ភ្នំ និង​អ្នកតា​ភូមិ​ក្នុង​មួយ​ឆ្នាំ​ធ្វើ​ម្ដង​ជា​រៀង​រាល់​ឆ្នាំ »៕

អត្ថបទសរសេរ ដោយ