ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះបុកគេរួច​ចរចាគ្នា​ត្រូវហើយ បែរ​ជា​វាយ​ម៉ូតូខ្លួន​ឯង​ដើម្បី​…ផ្ទុះហិ.ង្សា​ផ្អើល​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​ផឹក​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​​ទៅ​បុក​គូទ​រថយន្តមួយគ្រឿង​​ពីក្រោយ បណ្តាល​​​​​ដួលម៉ូតូ​​សន្លប់​មួយសន្ទុះ ពេល​ដឹងខ្លួន​វិញ​ធ្វើការ​ចរចា​គ្នា​ត្រូវ​ហើយ​ តែ​បែរជា​វាយ​ម៉ូតូ​ខ្លួនឯង​មួយ​ដៃ​ដើម្បី​បញ្ចេញ​កំហឹង ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ធាក់​មួយ​ជើង​ដួល​ដាច់​ផ្ញា​រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​ផឹក​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​​ទៅ​បុក​គូទ​រថយន្តមួយគ្រឿង​​ពីក្រោយ បណ្តាល​​​​​ដួលម៉ូតូ​​សន្លប់​មួយសន្ទុះ ពេល​ដឹងខ្លួន​វិញ​ធ្វើការ​ចរចា​គ្នា​ត្រូវ​ហើយ​ តែ​បែរជា​វាយ​ម៉ូតូ​ខ្លួនឯង​មួយ​ដៃ​ដើម្បី​បញ្ចេញ​កំហឹង ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ធាក់​មួយ​ជើង​ដួល​ដាច់​ផ្ញា​រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ ២០០៤ ​ហៅ​ផ្លូវ​មៃ​ដា ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​ខាងលើ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១BT-១៩២៩ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ចំណែក​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៤៦០៦ បើកបរ​ដោយ​បុរស​ម្នាក់ រីឯ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពីត្បូងទៅជើង​ស្របទិសគ្នា​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ខាង​រថយន្ត​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​៣​នាក់ ក្នុង​នោះ ស្ត្រី​ម្នាក់​និង​ប្រុស​២​នាក់ ហើយបាន​​បើកបរ​រថយន្ត​តាម​ដងផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បាន​ស៊ី​ញ៉ូ​ខាងស្ដាំ​បើក​តិច​ៗ បន្ទាប់​មក​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​បើក​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ជិះ​មក​បុក​ពីក្រោយ​រថយន្ត​ពេញទំហឹង បណ្ដាល​ឱ្យ​ម៉ូតូ​ជាប់​ខាងក្រោយ​រថយន្ត ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​ដួល​ធ្លាក់​ពីលើ​ម៉ូតូ​សន្លប់​ស្តូកស្តឹង ។ បន្ទាប់​មក​ភាគី​ខាង​រថយន្ត​បាន​ចុះ​មក​មើល​អ្នកបើកបរ​ម៉ូតូ​ដែល​សន្លប់​ស្ដូកស្ដឹង ហើយ​បាន​ជួយ​រឹត​ និង​សង្គ្រោះ​បឋម​។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​អ្នកបើកបរ​ម៉ូតូ​ក៏​ដឹងខ្លួន​បាន​សម្របសម្រួលគ្នា​​ជាមួយ​ម្ចាស់​រថយន្ត​ដោយ​មិន​មាន​លុយ​សង តែ​អ្នកបើកបរ​ម៉ូតូ​បម្រុង​ដោះ​គ្រឿងអលង្ការ​ឲ្យដែរ​ ប៉ុន្តែ​ភាគី​ខាង​រថយន្ត​មិន​ព្រម​ទទួល​សំណង​ខាងលើ​នោះ​ឡើយ​។

បន្ទាប់​មក​ភាគី​ខាង​ម៉ូតូ​បាន​ទាក់ទង​ទៅ​តំណាង​មក​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​ជាមួយ​ភាគី​ខាង​ម្ចាស់​រថយន្ត​ដើម្បី​យក​រថយន្ត​ទៅ​កា​រាស់ ហើយ​សង​ចំនួន​១០០​ដុល្លារ ដោយ​ភាគី​ទាំង​សងខាង​បាន​យល់​ស្រប​ជាមួយ​គ្នា​ផង​ដែរ ស្រាប់តែ​ភាគី​ខាង​ម៉ូតូ​បាន​ខឹង​ច្រឡោត​នឹង​សំដី​តិចតួច រួច​បាន​វាយ​ម៉ូតូ​មួយ​ខ្លួនឯង​មួយ​ដៃ​មុខ​សមត្ថកិច្ច​ និ​ង​ម្ចាស់​រថយន្ត ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ខឹង​ពេក បាន​ធាក់​អ្នកបើកបរ​ម៉ូតូ​មួយ​ជើង​ដួល​ផ្ងារជើង​ឡើង​លើ ធ្វើ​ឱ្យ​ភាគី​ខាង​ម៉ូតូ​មិន​សុខចិត្ត​រក​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភាគី​ខាង​រថយន្ត​បំរុង​យក​កាំភ្លើង​មក​បាញ់​ទៀត​ផង​។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​ប្រើ​អំពើ​ហិង្សា​រៀង​ៗ​ខ្លួន​ សមត្ថកិច្ច​មិន​ហ៊ាន​ដោះស្រាយ​ភ្លាម​ៗ​នោះ​ទេ បន្ទាប់​មក​ភាគី​ទាំង​សងខាង​បាន​ហៅ​តំណាង​មក​ដោះស្រាយ​ម្តងទៀត​ទើប​ព្រម​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ដោយ​សម្របសម្រួល​គ្នា​មិន​ប្តឹងផ្តល់​គ្នា​អ្វី​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ