ខេតរតនគិរី ៖ ជនជាតិដើមភាគតិចគ្រឹង និងកាចក់បានកាប់ក្របីសែនអ្នកតាភូមិ និងអ្នកតាភ្នំ សុំសេចក្ដីសុខសប្បាយដល់អ្នកភូមិទាំងមូល ។
ទឹកដីខេត្តរតនគីរីនៅភូមិភាគឦសាន ចម្ងាយពីភ្នំពេញ៥៨៨គីឡូម៉ែត តាមផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១៣ ។ ខេត្តនេះមានបងប្អូនជនជាតិភាគតិចរស់នៅ៦៥ភាគរយ។
កាលពីរាប់រយឆ្នាំមុនពួកគាត់ចូលចិត្តរស់នៅតាមរបៀបកុលសម្ព័ន្ធ គឺរស់នៅតំបន់ព្រៃភ្នំ និងកាន់សាសនាព្រហ្មញ្ញ មានជំនឿទៅលើអារុក្ខអារក្សអ្នកតាភ្នំ និងអ្នកតាភូមិ ។
ជនជាតិភាគតិចគ្រឹង និងកាចក់ ដែលរៀបចំធ្វើពិធីសែនក្របីនោះជាកេរដំណែលវ័យចំណាស់តពីដូនតា គឺបានបន្សល់រាប់រយឆ្នាំកន្លងមកហើយ ។ ការធ្វើពិធីនោះនៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៨វេលាម៉ោង៩ព្រឹក ដោយជនជាតិភាគតិចគ្រឹង និងការចក់បានកាប់ក្របីឈ្មោលមួយក្បាលសែនអ្នកតាភូមិ និងអ្នកតាភ្នំតាមទំនៀមទម្លាប់របស់ពួកគាត់ នៅក្នុងភូមិកោះពាក ឃុំកោះពាក ស្រុកវើនសៃ ។
បើតាមជនជាតិដើមភាគតិចដែលបានរៀបចំធ្វើកម្មវិធីឡើងប្រាប់សារព័ត៌មានថា មានការឯកភាពគ្នារៀបចំធ្វើនៅផ្ទះលោកតានូល យុាំង អាយុ៧០ឆ្នាំ ជាជំទប់ទី២ឃុំកោះពាក ជនជាតិគ្រឹង ។
អ្នកភូមិម្នាក់និយាយថា«កម្មវិធីនេះគឺធ្វើក្នុងមួយឆ្នាំម្ដងតាមប្រព្រៃណីជនជាតិគ្រឹង និងការចក់ បើមិនរៀបចំសែននោះទេ បណ្ដាលឱ្យអ្នកតាភូមិ និងអ្នកតាភ្នំខឹង ហើយនៅក្នុងកម្មវិធីនេះដែលមានការរៀបចំសំណែនសែនដូចជាសត្វក្របីឈ្មោលមួយក្បាល និងមានភ្លេងរបស់បងប្អូនជនជាតិវាយគងរាំជុំវិញសត្វក្របីមុននឹងកាប់សម្លាប់ រួមទាំងស្រាពាងជាច្រើនពាងរៀបចំសែននឹកគុណដល់ជីដូនជីតាដែលចែកឋានទៅ និងនឹកគុណដល់អារុក្ខអារក្សអ្នកតាភ្នំ និងអ្នកតាភូមិក្នុងមួយឆ្នាំធ្វើម្ដងជារៀងរាល់ឆ្នាំ »៕

ចែករំលែកព័តមាននេះ