ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​មួយ​ចំនួន​អាច​នឹង​ប្រកាស​លាលែង​ពី​តំណែង​ក្រោយ​ប្រកាស​សុពលភាព​រួច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ដែល​ជាប់​ឆ្នោត​ដែល​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​នឹង​ប្រកាស​លាលែង​ពី​តំណែង ក្រោយ​ប្រកាស​សុពលភាព​រួចរាល់ ។ នេះ​បើ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។ ការ​អះអាង​នេះ បន្ទាប់​ពី​រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​0៥ ខែកញ្ញា​នេះ…

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ដែល​ជាប់​ឆ្នោត​ដែល​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​នឹង​ប្រកាស​លាលែង​ពី​តំណែង ក្រោយ​ប្រកាស​សុពលភាព​រួចរាល់ ។ នេះ​បើ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

ការ​អះអាង​នេះ បន្ទាប់​ពី​រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​0៥ ខែកញ្ញា​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​សម្តេច​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ កញ្ញា​ថា​«​យើង​មិន​ទាន់​ដឹង​ទេ​ពេល​នេះ ។ សមាសភាព​នឹង​ដឹង​ប្រហែលជា​ល្ងាច​ថ្ងៃ​ទី​០៥ ឬ​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ។ យើង​មិន​អាច​ទម្លាយ​បាន​ព្រោះ យើង​មិន​ទាន់​ដឹង​ទេ​» ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា សមាជិក​សភា​ដែល​មាន​វ័យ​មិន​ផ្លាស់​ប្តូរ​ទេ ប៉ុន្តែ​លើកលែង​មាន​សមាជិក​សភា​មួយ​ចំនួន​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ជួយ​រដ្ឋាភិបាល​បាន​លុប​ចេញ និង​បាន​លាលែង​ពី​តួនាទី ហើយ​អ្នក​ដែល​ឡើង​តាម​លំដាប់​លេខ​រៀង​ត្រូវ​ជំនួស​ជា​បន្តបន្ទាប់ ។ អ្នកនាំពាក្យ​បញ្ជាក់​ថា «​លើកលែងតែ​មាន​ឯកឧត្ដម​មួយ​ចំនួន​ដែល​ជា​សមាជិក​រាជរដ្ឋាភិបាល ហើយ​គាត់​លាលែង​ពី​តំណែង​ទើប​អ្នក​ដែល​មាន​លេខ​រៀង​បន្ទាប់​ត្រូវ​ទទួល​តំណែង​បន្ត​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក សុខ ឥ​សាន ក៏​បាន​ឲ្យ​ដឹង រដ្ឋមន្ត្រី​ដែល​ជាប់​ជា​សមាជិក​រដ្ឋសភា​អាច​នឹង​លាលែង​ពី​តំណែង​ជា​សមាជិក​សភា ទៅ​ធ្វើ​ជា​សមាជិក​រាជរដ្ឋាភិបាល​វិញ ក្រោយ​ប្រកាស​សុពលភាព​រួច ។ លោក​បន្ថែម​តាម​ផ្លូវច្បាប់ ត្រូវ​តែ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​បេក្ខជន​ដែល​មាន​លេខ​រៀង​បន្ត​ក្នុង​បញ្ជី​ឈ្មោះ​ដែល​បាន​ដាក់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាប់​ជា​ស្វ័យប្រវត្តិ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​នៅ​តាម​គ្រប់​ក្រសួង​បាន​ជាប់​ជា​បេក្ខជន​អ្នកតំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​មកនេះ ។

រដ្ឋមន្ត្រី​ដែល​ជាប់​ជា​បេក្ខជន​អ្នកតំណាង​រាស្ត្រ​មាន៖

១. លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រី​រ៉ែ និង​ថាមពល

២.​លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ

៣. លោក ត្រាំ អ៊ី​វ​តិក រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍

៤. លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៥.​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល

៦.​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧត្តុនិយម

៧.​លោក អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ

៨. លោក​ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​សិប្បកម្ម

៩. លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន

១០.​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍

១១. លោក ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ផែនដី​នគរូបនីយកម្ម និង​សំណង់

១២.​លោក ​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

១៣.​លោក អ៊ិ​ត​ សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

១៤. លោកស្រី ​ឧ​បក​នាយក​រដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រី​ក្រ​សូ​ង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច

១៥ . លោក​ទេស​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម

១៦. លោក រង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុ​ជន​និង យុវ​នី​ត​សម្បទា

១៧. លោកស្រី​អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី

១៨. លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ

១៩. លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា

២០.​លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

២១. លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន

២២. សម្តេច ពិជ័យ​សេនា​ទា​បាញ់ ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ

២៣. សម្តេច ក្រឡាហោម ស ខេ​ង ឧ​បក​យក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ

២៤.​លោក​ ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ។

សូម​ជម្រាប​ថា រដ្ឋមន្ត្រី​ដែល​មានឈ្មោះ​ជា​បេក្ខជន​អ្នកតំណាង​រាស្ត្រ​មាន​មួយ​ចំនួន​នឹង​ប្រកាស​លាលែង​ពី​សមាជិក​សភា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ