ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ក្រឡាប់​រថយន្ត​ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​មនុស្ស​១៥​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​នឹង​ស្រាល ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​នៅ​ចំណុច​អូរ​ងើយ ស្ថិត​ក្នុងភូមិ​អណ្តូង ក្រឡឹង ឃុំ​សែន​មនោ​រម្យ​ស្រុក​អូរ​រាំង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​០៥ កញ្ញា…

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​មនុស្ស​១៥​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​នឹង​ស្រាល ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ធន់​ធំ​មួយ​គ្រឿង​នៅ​ចំណុច​អូរ​ងើយ ស្ថិត​ក្នុងភូមិ​អណ្តូង ក្រឡឹង ឃុំ​សែន​មនោ​រម្យ​ស្រុក​អូរ​រាំង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​០៥ កញ្ញា ២០១៨​។

អាជ្ញាធរ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កម្លាំង​ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ភ្លាម ដើម្បី​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

អាជ្ញាធរ​បន្ត​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ ២C-៣០៧៥ ដឹក​ជន្លង់ម្រេច​ពី​ស្រុក​មេមត់ ទៅ​ដាំ​នៅ​ស្រុក​ពេ​ជ្រា​ដា​ពេល មក​ដល់​ចំនុច​ខាងលើ​ចុះ​ចំណោត​ផ្លូវ​កោង រថយន្ត​សាង​លេខ​មិន​ចូល ក៏​ធ្លាក់​ច​ញ្ចើ​ម​ផ្លូវ​ខាងស្ដាំ​ក្រឡាប់​តែ​ម្ដង​។ អ្នក​ជិះ​ក្នុង​រថយន្ត​ចំនួន​១៧​នាក់ ប្រុស​ទាំងអស់ បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ រង​របួសធ្ងន់​ស្រាល​ចំនួន​១២​នាក់ ចំណែក​អ្នកបើកបរ​នឹង​ព្រូ​រថយន្ត​៣​នាក់​រត់​បាត់​ស្រមោល ។

ទោះ​យ៉ាងណា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា អត្តសញ្ញាណ​អ្នក​ស្លាប់​នៅ​មិន​ទាន់​ស្គាល់​នៅឡើយ ខណៈស​ពនៅ​កន្លែង​កើតហេតុ រង់ចាំ​គ្រួសារ​មក​ទទួល ចំណែក​អ្នក​រង​របួស​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ