ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់ផ្តើម​ក្រឡុក​ដល់​ខេត្តស្វាយរៀង​ហើយ លើក​នេះ​លេង​សុទ្ធតែ​ថ្នាំ​ក្លែងក្លាយ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុមការងារ​លេខាធិការដ្ឋាន​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ចុះ​បង្ក្រាប​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​អត់​ច្បាប់​របស់​ជនជាតិ​ចិន​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ ក្រុមការងារ​លេខាធិការដ្ឋាន​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ចុះ​បង្ក្រាប​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​អត់​ច្បាប់​របស់​ជនជាតិ​ចិន​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ ។ ក្នុង​នោះ​ក្រុមការងារ​បាន​ប្រមូល​ថ្នាំ​ក្លែងក្លាយ​ផលិត​នៅ​ប្រទេស​ចិន​ដែល​មិន​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួងសុខាភិបាល​ចំនួន​៤​កេស​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​សុខាភិបាល​ដើម្បី​ដុត​កំទេច​ចោល ។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តស្វាយរៀង​បានអោយ​ដឹង​ថា ក្នុងអំឡុងពេល​មុន និង​ក្រោយ​បោះ​ឆ្នោត​សេវា​សុខាភិបាល​ខុសច្បាប់​នៅ​ក្នុង​ខេត្តស្វាយរៀង​មានការ​កើនឡើង​បន្តិច​មាន​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស ។ ប៉ុន្តែ​ក្នុង​នាមរូប​លោក​ប្រធាន​មន្ទីរ និង​សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ឱ្យ​អស់​ទូ​ទាំង​ខេត្តស្វាយរៀង ។

លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បញ្ជាក់​ទៀត​ថា ដើម្បី​លុប​បំបាត់​សេវា​សុខាភិបាល​ខុសច្បាប់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ត្រូវ​តែ​មានការ​ចូលរួម​សហការ​ពី​ព្រះរាជអាជ្ញា​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​មូល​ដ្ឋាន​ដោយ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ជា​ធំ​ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​ពលរដ្ឋ​អោយ​កាន់តែ​ប្រសើរ​ឡើង ។

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ជនជាតិ​ចិន​មក​ជួល​ផ្ទះ​រស់នៅ និង​ប្រកប​របរ​រកស៊ី​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ជា​ច្រើន​មាន​ទាំង​បើក​ផ្សារ​លក់ដូរ​រហូត​មាន​បើក​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជម្ងឺ​ទៀត​ផង ហើយ​ការ​បើក​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជម្ងឺ​នេះ​ពុំ​មាន​សុំ​ច្បាប់​អនុញ្ញាតិ និង​ការ​ប្រើប្រាស់​ឱសថ គឺ​ឱសថ​ក្លែងក្លាយ​ហើយ​មានការ​បង្ក្រាប​ពី​មន្ទីរ​សុខាភិបាល​ទើប​ប្រជាពលរដ្ឋ​ដឹង​នេះ​បើ​គ្មាន​ការ​បង្ក្រាប​ទេ​មិនដឹង​ជា​យ៉ាងណា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ