ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! មក​ស្គាល់​តំណាងរាស្ត្រ​​វ័យចំណាាស់ ​និង​វ័យក្មេងបំផុតទាំង​៥​របស់​CPP

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ​រួច​មក បេក្ខជន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​តាម​លំដាប់​នោះ​បាន​ជាប់​ជា​អ្នកតំណាង​រាស្ត្រ ជា​ស្ថាពរ​ហើយ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​ដឹង​នោះ គឺ​តើ​អ្នកតំណាង​រាស្ត្រ​ណាខ្លះ ដែល​មាន​អាយុ​ច្រើន…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ​រួច​មក បេក្ខជន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​តាម​លំដាប់​នោះ​បាន​ជាប់​ជា​អ្នកតំណាង​រាស្ត្រ ជា​ស្ថាពរ​ហើយ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​ដឹង​នោះ គឺ​តើ​អ្នកតំណាង​រាស្ត្រ​ណាខ្លះ ដែល​មាន​អាយុ​ច្រើន និង​តិច​ជាងគេ ។

កោះសន្តិភាព​សុំ​លើកយក​បេក្ខជន​ដែល​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ អាណត្តិ​ទី​៦ ដែល​មាន​វ័យចាស់​ជាងគេ និង​វ័យក្មេង​ជាងគេ​ជូន​អ្នក​អាន​បានដឹង​។
អ្នកតំណាង​រាស្ត្រ​វ័យ​ចំណាស់​ជាងគេ​ទាំង ៥ រូប​៖
១- សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន កើត​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​១៩៣៤ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​នៅ​មណ្ឌល​ត្បូងឃ្មុំ


២- សម្តេចចៅហ្វា​វាំង​គង់ សំ​អុល កើត​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ១៩៣៦ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​កំពង់ឆ្នាំង


៣- លោក ប៉ែន បញ្ញា កើត​នៅ​ថ្ងៃ​ទី​២១ ខែតុលា ១៩៤១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា


៤- លោក ពេជ្រ គឹ​ម​ស្រ៊ា​ង កើត​នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ១៩៤២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​ភ្នំពេញ


៥- លោក ហ៊ូ ស្រ៊ី កើត​នៅ​ថ្ងៃ​ទី​២១ ខែមករា ១៩៤២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​ភ្នំពេញ


អ្នកតំណាង​រាស្ត្រ​វ័យក្មេង​ជាងគេ​ទាំង ៥ រូប​៖
១- លោក យឹ​ម លាត កើត​នៅ​ថ្ងៃ​ទី​០១ ខែតុលា ១៩៨៦ មក​ពី​គណបក្ស​ប្រ ជា​ជន​កម្ពុជា កាន់​នៅ​មណ្ឌល​កំពង់ធំ


២- លោក សុខ សូ​កាន កើត​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា​១៩៨៣ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​តាកែវ


៣- លោក ហ៊ុន ម៉ា​នី កើត​នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ១៩៨២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​កំពង់ស្ពឺ


៤- លោក ន​ង វាសនា កើត​ថ្ងៃ​ទី​០៩ ខែមិថុនា ១៩៨២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​នៅ​មណ្ឌល​កំពង់ធំ


៥- លោក ស សុខា កើត​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ១៩៨១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​នៅ​មណ្ឌល​ព្រៃវែង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ