ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យដឹង…បែកថ្នាំ​គឺបំផ្លាញយើងសូន្យសុងហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ដែល​បែកថ្នាំ​ដល់​កម្រិត និង​បង្ក​ឱ្យ​មាន​អាការ​កំរោលចូល​លែង​ដឹង​ខុស​ត្រូវ ដោយ​យក​ដុំ​ថ្ម​ដើរ​គប់​ទៅលើ​រថយន្ត និង​អ្នកដំណើរ​ផ្សេង​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ខាង​មុខក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន ​និង​នីតិសម្បទា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ដែល​បែកថ្នាំ​ដល់​កម្រិត និង​បង្ក​ឱ្យ​មាន​អាការ​កំរោលចូល​លែង​ដឹង​ខុស​ត្រូវ ដោយ​យក​ដុំ​ថ្ម​ដើរ​គប់​ទៅលើ​រថយន្ត និង​អ្នកដំណើរ​ផ្សេង​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ខាង​មុខក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន ​និង​នីតិសម្បទា តាម​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ​សីហា កន្លង​មក ពេល​នេះ ​រូបគេ​បាន​ស្លាប់​ហើយ ដោយ​សារ​ជំងឺ​គាំងបេះ​ដូង ក្រោយ​ពេល​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ដឹក​តាម​រថយន្ត​ទៅ​ធ្វើការ​សង្គ្រោះ តែ​ជួយ​មិន​បាន​និង​ស្លាប់​ក្នុង​ថ្ងៃ​ដដែល​​នោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា យុវជន​រូប​នេះ ​ឈ្មោះ គឹ​ម ភា​រុណ ហៅ​ផ្ល​យ អាយុ​២៣​ឆ្នាំ ជាអ្នក​លក់​អីវ៉ាន់​តាម​អន​ឡាញ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៥E១ ផ្លូវ​លេខ​១៣៤ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

កាលពី​វេលា​ម៉ោង​៩​ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ​សីហា​ កន្លង​មក យុវជន​រូប​នេះ ​បាន​បង្កចលាចល​នៅ​ខាង​មុខក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន ​និង​នីតិសម្បទា​ ហើយ​ពេល​នោះ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង និង​ស្គាល់​អត្តសញ្ញាណ​រូបគេ​ឡើយ ហើយ​ក៏​មិនដឹង​ថា​ រូបគេ​ដើរ​មកពីណា​ដែរ?

លុះ​មក​ដល់​ចំណុច​ខាងលើ​ ដោយ​អាការ​បែក​ថ្នាំ រូបគេ​បាន​យក​ដុំ​ថ្ម​ដេញ​គប់​រថយន្ត និង​អ្នកដំណើរ​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើ​អន្តរាគមន៍​ចាប់ចង​ ក្នុង​បំណង​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា លុះ​បន្តិច​ក្រោយមក រថយន្ត​របស់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ក៏​មក​ទទួល​យក តែ​ដោយ​ឃើញ​រូបគេ​នៅ​សម្ងំ​ស្ងៀម​បាត់​មាត់​បាត់​.ក​ខុស​ប្លែក ​មិន​ដូច​ពេល​បង្កចលាចល ក៏​ដឹក​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​បំណង​ជួយ​​សង្គ្រោះ ប៉ុន្តែ​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​យុវជន​រូប​នេះ​ ក៏​បាន​ស្លាប់​ទៅ ។

ក្រោយ​ពី​យុវជន​រូប​នេះ​​ស្លាប់ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើ​កោសល្យវិច័យ​បង្ហាញ​ថា ការ​ស្លាប់​នេះ​ដោយសារ​ជំងឺ​​គាំងបេះដូង ព្រោះតែ​រូបគេ​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ច្រើន​ហួស​កម្រិត ហើយ​​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា ក៏​បាន​ប្រគល់​សព​ទៅ​ឱ្យ​ស្ត្រី​ជា​ម្តាយ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សំបួរមាស តាម​ប្រពៃណី ៕ ​

អត្ថបទសរសេរ ដោយ