ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱខេត្តព្រះសីហនុខ្ញុំអើយ…ចិនបង្កឥតល្ហែ​

5 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ រាប់​សិប​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​-ខ្លី បាន​ឆ្មក់​ចូល​បង្ក្រាបក្នុង​​ក្លិប​កម្សាន្ត​មួយ​កន្លែង​របស់​ជនជាតិ​​ចិន ស្ថិត​នៅ​កណ្តាល​ក្រុងព្រះសីហនុ ដែល​ជាប់​សង្ស័យ​ពី​ការ​ចែកចាយ​និង​សេព​គ្រឿងញៀន ។ ប្រតិបត្តិការ​នេះ ​ក៏​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ រាប់​សិប​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​-ខ្លី បាន​ឆ្មក់​ចូល​បង្ក្រាបក្នុង​​ក្លិប​កម្សាន្ត​មួយ​កន្លែង​របស់​ជនជាតិ​​ចិន ស្ថិត​នៅ​កណ្តាល​ក្រុងព្រះសីហនុ ដែល​ជាប់​សង្ស័យ​ពី​ការ​ចែកចាយ​និង​សេព​គ្រឿងញៀន ។

ប្រតិបត្តិការ​នេះ ​ក៏​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

ការ​ឆ្មក់​ចូល​បង្ក្រាប​នេះ គឺ​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ​កញ្ញា ដោយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ក្រុងព្រះសីហនុ និង​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​ចុះ​បង្ក្រាប​នៅ​ក្លិប​កម្សាន្ត អុ​ី​តៃ​ជា​យិ​ន ស្ថិត​នៅ​ជិត​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ស្ថិត​តាម​ផ្លូវ​ឯករាជ្យ​ឆ្ពោះទៅ​រង្វង់​មូល​តោ​ពីរ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

នៅ​ក្នុង​ការ​បង្ក្រាប​នេះ​ដែរ ក៏​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១១​នាក់ ក្នុង​នោះ​ស្រី្ត​៦​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​មួយ​ចំនួន​ធំ  ។

អត្ថបទសរសេរ ដោយ