ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មាន​ករណី​មួយទៀត​ហើយ មើលចុះ​មនុស្ស​ឡើង​របួសធ្ងន់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ពី​ប្រភព​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង លើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្លូវ​ចូល…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ពី​ប្រភព​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង លើ​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្លូវ​ចូល តំបន់​កម្សាន្ត​ទឹកធ្លាក់ ស្ថិត​ក្នុងភូមិ​ព្រៃ​នប់​១ ឃុំ​ព្រៃ​នប់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត​០១​គ្រឿង​ខាងលើ​ម៉ាក ហ៊ិ​ន​ដាយ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣E- ២៥១៧ ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ អ្នកបើកបរ​គេចខ្លួន មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល ១O -១៧៨៧ ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ម៉ា​ន អេះ​សារី ភេទ​ប្រុស ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពុងហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល រង​របួសធ្ងន់ បញ្ជូន​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ ។ចំណែក​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​យក​ទៅ​រក្សា​ទុក​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ