ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​នារី​វ័យក្មេង​ទាំង​កណ្តាល​ស្បៃ​រាត្រី​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សព​នារី​ម្នាក់​វ័យ​ប្រមាណ​២០​ឆ្នាំ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកស្រះ​នៅ​ក្នុង​វត្ត​នាគ​វ័​ន្ត ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​២​និង​០៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្រះ​ទឹក​ក្នុង​វត្ត​នាគ​វ័​ន្ត ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។ បើ​តាម​សម្តី​ពី​លោក​អ៊ុំ​ម្នាក់​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សព​នារី​ម្នាក់​វ័យ​ប្រមាណ​២០​ឆ្នាំ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹកស្រះ​នៅ​ក្នុង​វត្ត​នាគ​វ័​ន្ត ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​២​និង​០៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្រះ​ទឹក​ក្នុង​វត្ត​នាគ​វ័​ន្ត ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

បើ​តាម​សម្តី​ពី​លោក​អ៊ុំ​ម្នាក់​មានឈ្មោះ ជុង សុខ​នី អាយុ​៤៥​ឆ្នាំ ជា​អ្នក​មើលថែ​រក្សា​នៅ​ក្នុង​វត្ត បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុខ​ពេល​កើតហេតុ​គាត់​បាន​ដើរ​ល្បាត​ត្រួត​ពិនិត្យ​​សន្តិសុខ​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ខាងលើ រួច​គាត់​ក៏​ទៅ​សំរាក​នៅ​លើ​អង្រឹង​នៅ​ក្បែរ​វិហារ​។ លុះដល់​វេលា​កើតហេតុ ស្រាប់តែ​មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ មែន រត់​មក​ប្រាប់​គាត់​ថា ឃើញ​សព​អណ្តែត​ទឹកស្រះ ហើយ​គាត់​មិន​ជឿ​នេះ​ទេ​។

លោក​អ៊ុំ​បន្ត​ទៀត​ថា តែ​មិន​អស់ចិត្ត​គាត់​ក៏​ដើរទៅ​មើល​ហើយ ស្រាប់តែ​ឃើញ​សាកសព​អណ្តែត​ទឹកស្រះ​ពិតប្រាកដ​មែន ។ បន្ទាប់​មក​គាត់​ក៏​រត់​ទៅ​ហៅ​ប្រជា​ការពារ​ភូមិ​ឱ្យ​ទាក់​ទង​ទៅ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​។

ប្រភព​ដដែល​បន្ត​ថា សព​នារី​អណ្តែត​ខាងលើ គឺ​មាន​សតិ​មិន​គ្រប់​នេះ​ទេ ហើយ​រយៈ​ពេល​​ពីរ​ទៅ​បី​ខែ​កន្លង​មកនេះ គឺ​តែងតែ​ឃើញ​នាង​មក​អង្គុយ​លេង​នៅ​ក្នុង​បរិវេណ​វត្ត​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មិនដឹង​ផ្ទះសំបែង​នៅឯណា​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ស្រង់​សព​នារី​ខាងលើ​យក​មក​លើគោក ដើម្បី​ត្រួតពិនិត្យ បន្ទាប់​ពី​ពិនិត្យ​រួច​ឃើញ​ថា សព​នារី​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​សព​នារី​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ