អត់ងងុយកំដរប្រពន្ធកូនខ្ចីបើករថយន្តបុករបាំងថ្មចែកផ្លូវបាក់អស់៥កង់
រាជធានីភ្នំពេញ ៖ របាំងថ្មចែកទ្រូងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំនួន៥កង់ បានរងនូវការខូចខាត ដោយសាររថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ បើកបុកនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី៣ ឧសភា ២០១៣ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះរថយន្តបង្កបានរងនូវការខូចខាតយ៉ាងដំណំបើកបរលែងកើត ។
ចែករំលែកព័តមាននេះ