ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​កំពុង​ត្រូវប៉ាន់​ជា​មូ​យ​ខោអាវ​ដេរ​នៅ​វៀតណាម

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ យោង​តាម​អគ្គនាយកដ្ឋាន​គយ​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​រំពឹង​នឹង​បន្ត​កំណើន​នៃ​ការ​នាំ​ចេញ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ចុងឆ្នាំ បន្ទាប់​ពី​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត​ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨ ។ រហូត​មក​ដល់​ខែកក្កដា ការ​នាំ​ចេញ​វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់​វៀតណាម​បាន​កើន​ឡើង​២៤,៨៨% ស្មើនឹង​តម្លៃ​ទឹកប្រាក់​១,៥​ប៊ី​លាន​ដុល្លារ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង…

ទីក្រុង​ហាណូយ ៖ យោង​តាម​អគ្គនាយកដ្ឋាន​គយ​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​រំពឹង​នឹង​បន្ត​កំណើន​នៃ​ការ​នាំ​ចេញ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ចុងឆ្នាំ បន្ទាប់​ពី​លទ្ធផល​គួរ​ជាទី​គាប់ចិត្ត​ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨ ។

រហូត​មក​ដល់​ខែកក្កដា ការ​នាំ​ចេញ​វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់​វៀតណាម​បាន​កើន​ឡើង​២៤,៨៨% ស្មើនឹង​តម្លៃ​ទឹកប្រាក់​១,៥​ប៊ី​លាន​ដុល្លារ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​បង្កើត​បានជា​ផលិតផល​ដ៏​ត្រូវប៉ាន់​មួយ​ទៅ​ក្នុង​ទីផ្សារ​នេះ ។

គ្រាន់តែ​ក្នុង​ខែកក្កដា តម្លៃ​នាំ​ចេញ​ផលិតផល​ទាំងនោះ​ទៅ​ទីផ្សារ​អាស៊ី​ខាងជើង មាន​ចំនួន​២៧០,៧​លាន​ដុល្លារ ពោល​គឺ​កើនឡើង ២៤,១៨% ធៀប​នឹង​ខែមិថុនា និង​២៤,០៦% ធៀប​នឹង​ខែកក្កដា​ឆ្នាំ​២០១៧ ។

ប្រទេស​ចិន និង​វៀតណាម គឺជា​អ្នក​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ធំ​ជាងគេ​ពីរ​នៅ​ក្នុង​ទីផ្សារ​កូរ៉េ​ខាងត្បូង ដែល​ចិន​មាន​៣៤,៤៦% និង​វៀតណាម​មាន​៣២,៦៧% ។

យោង​តាម​អគ្គនាយកដ្ឋាន​ពន្ធគយ​នៃ​ប្រទេស​វៀតណាម កូរ៉េ​ខាងត្បូង​បាន​ក្លាយជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាងគេ​ទី​៤​របស់​វៀតណាម ដែល​ឈាន​ដល់​២,៧​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ។

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បាន​និយាយ​ថា កំណើន​យ៉ាង​ខ្លាំង​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង គឺ​ដោយសារ​តែ​សមត្ថភាព​នៃ​ការ​ប្រកួតប្រជែង​ខ្ពស់​នៃ​សម្លៀក​បំពាក់​របស់​វៀតណាម និង​ការ​ចំណាយ​របស់​អតិថិជន​កាន់តែ​ខ្ពស់​នៅ​លើ​ទី​ផ្សារនេះ ។

ក្រសួង​បាន​និយាយ​ថា ចំណាប់អារម្មណ៍​ពន្ធគយ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​ណាម​-​កូរ៉េ​ខាងត្បូង បាន​ជំរុញ​ឱ្យ​ផលិតផល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​របស់​វៀត​ណាម​ចូល​ក្នុង​ទីផ្សារ​កូរ៉េ​ខាងត្បូង​មាន​កំណើន​ខ្ពស់ ។  យោង​តាម FTA ផលិតផល​ចំនួន​២៤​ប្រភេទ​របស់​វៀតណាម​មាន​ពន្ធ​ទាប​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន ។

នៅ​ចុងឆ្នាំ​នេះ ការ​នាំ​ចេញ​សម្លៀក​បំពាក់​និង​វាយនភ័ណ្ឌ​របស់​ប្រទេស​វៀតណាម​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​២០%​ក្នុង​ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ ។ តម្លៃ​នៃ​ការ​នាំ​ចេញ​វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់ ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា នឹង​កើន​ឡើង​២២% ក្នុង​មួយ​ឆ្នាំ គឺ​ស្មើនឹង​៣,២​ប៊ី​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ​ទាំងមូល ។

ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មានគុណ​សម្បត្តិ​ជា​ច្រើន​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ។ វា​អាច​នឹង​ក្លាយទៅជា​អ្នក​ផ្គត់ ផ្គង់​សម្លៀក​បំពាក់​ដ៏​ធំ​បំផុត​ក្នុង​ទីផ្សារនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ