ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​អ្នកខ្លះ​ថា​ពុទ្ធសាសនា​ដឹកនាំ​មនុស្ស​ឱ្យ​ក្រ

5 ឆ្នាំ មុន

តាម​ប្រវត្តិសាស្ត្រ​ព្រះពុទ្ធ​សាសនា​បាន​ផ្សព្វផ្សាយ​មក​កាន់​ដែនដី​សុវណ្ណ​ភូមិ តាំងពី​ពុទ្ធសករាជ ២៣៤ មក​ម្ល៉េះ​។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនោះ ក៏​មាន​កម្ពុ​ជាមួយ​ផង​ដែរ ដែល​ទទួល​បាន​នូវ​ឥទ្ធិពល​នៃ​ព្រះពុទ្ធ​សាសនា​នេះ ហើយ​ប្រជាជន​ទាំងអស់​ក៏​បាន​ទទួលស្គាល់​ថា ជា​សាសនា​មួយ​ដឹកនាំ​សង្គមមនុស្ស​ឲ្យ​មាន​សុខ​សន្តិភាព វិបុលភាព…

តាម​ប្រវត្តិសាស្ត្រ​ព្រះពុទ្ធ​សាសនា​បាន​ផ្សព្វផ្សាយ​មក​កាន់​ដែនដី​សុវណ្ណ​ភូមិ តាំងពី​ពុទ្ធសករាជ ២៣៤ មក​ម្ល៉េះ​។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនោះ ក៏​មាន​កម្ពុ​ជាមួយ​ផង​ដែរ ដែល​ទទួល​បាន​នូវ​ឥទ្ធិពល​នៃ​ព្រះពុទ្ធ​សាសនា​នេះ ហើយ​ប្រជាជន​ទាំងអស់​ក៏​បាន​ទទួលស្គាល់​ថា ជា​សាសនា​មួយ​ដឹកនាំ​សង្គមមនុស្ស​ឲ្យ​មាន​សុខ​សន្តិភាព វិបុលភាព សាមគ្គីភាព និង​វឌ្ឍនភាព​យ៉ាង​ទូលំទូលាយ​ទូ​ទាំង​ពិភពលោក ។

ជា​រួម​មក​អាច​ហៅ​បាន​ថា ព្រះពុទ្ធ​សាសនា គឺជា​សាសនា​សន្តិភាព និង​ពោរពេញ​ដោយ​បញ្ញាញាណ ហេតុ​ដូច្នេះ​ហើយ ទើប​ពុទ្ធបរិស័ទ​សុទ្ធសឹងតែ​ជា​អ្នក​ប្រកបដោយ​សុទិដ្ឋិនិយម ហេតុផល​និយម កម្មផល​និយម និង​ភាព​ប្រាកដនិយម​ចំពោះ​ទស្សនៈ​ជីវិត​នៃ​មនុស្សជាតិ ។

បើ​ទោះជា​ព្រះពុទ្ធ​សាសនា​មាន​ភាព​ប្រាកដនិយម ដែល​មនុស្ស​អាច​សិក្សា​ឈ្វេងយល់ និង​ពិសោធ​បាន​ដោយ​ខ្លួនឯង​ក៏​ដោយ ក៏​គង់នៅ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​លោក​នេះ​មិន​ទទួលយក​មក​ប្រតិបត្តិ​ដែរ ថែម​ទាំង​នាំ​គ្នា​ពោល​ចំអក តិះដៀល មើលងាយ មើល​ថោ ពេបជ្រាយ ចំពោះ​ព្រះពុទ្ធ​សាសនា​ទៀត​ផង​ដូច​ជា​ថា ព្រះពុទ្ធ​សាសនា​ដឹកនាំ​មនុស្ស​ឲ្យ​ក្រៃ​ក្រ ដឹកនាំ​មនុស្ស​ឲ្យ​ទន់ខ្សោយ ដឹកនាំ​មនុស្ស​ឲ្យ​ខ្លាច​គេ ដឹកនាំ​មនុស្ស​ឲ្យ​គិតតែ​ពី​ផលប្រយោជន៍​ខ្លួន ដឹកនាំ​មនុស្ស​ឱ្យ​ឃើញ​តែ​សេចក្តី​ទុក្ខ​ជាដើម​។ រឿង​នេះ​អាស្រ័យ​លើ​ពុទ្ធបរិស័ទ​ផ្ទាល់​ឈ្វេងយល់​តាម​ការ​គួរ​ដោយ​ខ្លួនឯង​ចុះ ។