បុរសដើរអុកឡុកតាមផ្លូវព្រះមុនីវង្សនោះ បានស្លាប់ហើយ (មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលដើរអុកឡុកតាមផ្លូវ ដោយយកដុំថ្មដើរវាយ និងគប់ទៅលើរថយន្ត ព្រមទាំងអ្នកដំណើរផ្សេងៗបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅខាងមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បាទា តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក…
តាមប្រភពពីនគរបាលប្រាប់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះ គឹម ភារុណ ហៅផ្លយ អាយុ២៣ឆ្នាំ មុខរបរលក់អីវ៉ាន់តាមអនឡាញ មានទីលំនៅផ្ទះលេខ៥៥E1 ផ្លូវលេខ ១៣៤ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
គួររំលឹកថា នៅថ្ងៃកើតហេតុកាលពីម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣១ សីហា ខាងមុខក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងខណ្ឌចំការមន កន្លងមកនេះ។ បុរសរងគ្រោះដោយមិនមានអ្នកណាម្នាក់បានដឹង និងស្គាល់អត្តសញ្ញាណរូបគេឡើយ ហើយក៏មិនដឹងថា រូបគេដើរមកពីណាដែរ? លុះមកដល់ចំណុចខាងលើ ដោយរូបគេមានអាការៈបែកថ្នាំនោះ រូបគេក៏យកដុំថ្មដើរដេញវាយ និងគប់ទៅលើរថយន្ត ព្រមទាំងអ្នកដំណើរតាមផ្លូវមានការភ័យខ្លាចគ្រប់ៗ និងខ្លាចបង្កការគ្រោះថ្នាក់ដល់គេ ហើយលោកក៏បានចុះមកដល់ និងចាប់ចងក្នុងបំណងបញ្ជូនទៅកាន់ខាងមន្ទីរសង្គមកិច្ច។
ប្រភពដដែលប្រាប់ទៀតថា លុះបន្តិចក្រោយមក រថយន្តរបស់មន្ទីរសង្គមកិច្ចក៏មកទទួល ខណៈដឹកតាមផ្លូវនោះឃើញរូបគេមានអាការៈសំងំនៅស្ងៀមបាត់មាត់បាត់.កខុសប្លែកដូចកាលពីរូបគេនៅកន្លែងកើតហេតុ ។ ក្រោយមករថយន្តរបស់មន្ទីរសង្គមកិច្ចក៏ដឹករូបគេចូលទៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីជួយសង្គ្រោះរូបគេផងដែរ រហូតដល់ម៉ោង១២ថ្ងៃត្រង់ក្នុងថ្ងៃដដែល រូបគេក៏ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅ។
ក្រោយពីបុរសរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅនោះ កម្លាំងរបស់លោកសហការជាមួយនឹងកម្លាំងជំនាញធ្វើការកោសលវិច្ច័យទៅលើសពបុរសរងគ្រោះឃើញថា «ជនរងគ្រោះស្លាប់ដោយគាំងបេះដូង» ដោយសារតែរូបគេប្រើសារធាតុញៀនប្រភេទមេតំហ្វេតាមីនច្រើនហួសកំរិត។
ក្រោយពេលសមត្ថកិច្ចត្រួតពិនិត្យ និងកោសលវិច្ច័យយ៉ាងល្អិតល្អន់រួចនោះ លុះរហូតដល់ម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ទើបប្រគល់ទៅឱ្យស្ត្រីជាម្តាយបង្កើតយកទៅតម្កល់ទុកន វត្តសំបួរមាស ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

ចែករំលែកព័តមាននេះ