ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿជាក់​ក្នុង​ព្រះសង្ឃ

5 ឆ្នាំ មុន

ការ​ជឿ​ចុះចិត្ត​ស៊ប់​ដោត​ជាប់​ទៅ​ក្នុង​ព្រះសង្ឃ ដែល​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ធម៌​វិន័យ ឬថា​ជា​បុគ្គល​ដែល​ប្រាសចាក​ទុក្ខ មិន​ជាប់ជំពាក់​ទៅ​ដោយ​កិលេស​មាន ផ្ទះសម្បែង ដី ស្រែ ចម្ការ​ជាដើម ។ មនុស្ស​ទូទៅ​ក៏​អាច​មាន​សមត្ថភាព​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គុណធម៌​ខ្ពង់ខ្ពស់…

ការ​ជឿ​ចុះចិត្ត​ស៊ប់​ដោត​ជាប់​ទៅ​ក្នុង​ព្រះសង្ឃ ដែល​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ធម៌​វិន័យ ឬថា​ជា​បុគ្គល​ដែល​ប្រាសចាក​ទុក្ខ មិន​ជាប់ជំពាក់​ទៅ​ដោយ​កិលេស​មាន ផ្ទះសម្បែង ដី ស្រែ ចម្ការ​ជាដើម ។

មនុស្ស​ទូទៅ​ក៏​អាច​មាន​សមត្ថភាព​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គុណធម៌​ខ្ពង់ខ្ពស់ ឃើញច្បាស់​នូវ​ការ​ពិត រួច​ផុត​ពី​ទុក្ខ​កង្វល់ ដូច​ព្រះសម្មាសម្ពុទ្ធ​ជា​អង្គ​គំរូ​ដែរ ប៉ុន្តែ ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ឧបនិស្ស័យ​ល្អ និង​ព្យាយាម​ហ្វឹកហាត់​ដោយ​សេចក្ដី​មិន​ប្រមាទ​។

សង្គមមនុស្ស​ដ៏​ល្អ​បែប​នេះ​កើតឡើង​និង​ប្រព្រឹត្ត​ទៅ​បាន ក៏​ដោយ​អាស្រ័យ​ការ​ប្រព្រឹត្ត​ល្អ​ឥត​ខ្ចោះ​នៃ​បុគ្គល​មានគុណ​ធម៌​ជា​ខ្លឹម​នៃ​ជីវិត​។ មនុស្ស​យើង​គួរតែ​លើក​ដំឡើង​នូវ​សង្គម​បែប​នេះឯង គួរ​ថែរក្សា​និង​ចូលរួម​ដោយ​ខ្លួនឯង​ផ្ទាល់​ ។

បុគ្គល​ដែល​មាននូវ​សទ្ធា​ជឿ​គុណព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ដូចដែល​បាន​ពោល​មក​ហើយ​នេះ រមែង​ជឿជាក់​នៅ​ក្នុង​កម្ម​គឺ​ការ​ធ្វើ និង​ជឿជាក់​ក្នុង​ផលរប​ស់កម្ម​ដែល​ប្រព្រឹត្ត​ទៅ​ជា​ទំនៀម​នៃ​ហេតុផល ព្រោះថា​ក្នុង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សុទ្ធតែ​មាន​ហេតុផល ។