ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​សុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ ក្លឹ​ប​កម្សាន្ត​…​ចូលរួម​ទប់​ស្តា​ត់​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ ភោជនីយ​ដា្ឋ​ន អាហារ​ដ្ឋា​ន ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ចូលរួម​ជួយ​ទប់ស្កាត់…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ ភោជនីយ​ដា្ឋ​ន អាហារ​ដ្ឋា​ន ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ចូលរួម​ជួយ​ទប់ស្កាត់ គ្រឿង​ញឿ​ន​ជាមួយ​អាជ្ញាធរ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។ ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការ​ណែនាំ និង​លុប​បំបាត់​ការ​ប្រើប្រាស់​ការ​ជួញដូរ និង​ការ​ចែកចាយ​គ្រឿងញៀន​តាម​បណ្តា​ក្លឹ​ប​កម្សាន្ត និង​អាជីវ​កម្មដ្ឋាន ក្នុង​វិស័យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៨ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ដើម្បី ទប់ស្កាត់​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព គ្រប់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ក្នុង​វិស័យ​ទេសចរណ៍ នៅ​រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម​ទប់​ស្តា​ត់​គ្រឿង​ញឿ​ន​ជាមួយ​អាជ្ញាធរ ពោល​គឺ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​យើង គ្មាន​គ្រឿងញៀន​។

លោក​អភិបាលរង​រាជធានី​បន្ត​ថា បញ្ហា​គ្រឿងញៀន​នេះ មិនមែន​ជា​ការងារ​របស់​អង្គភាព ស្ថាប័ន ឬ​របស់​នរណា​ម្នាក់​នោះ​ទេ គឺជា​ការងារ​ទាំងអស់​គ្នា​ដែល​ទាមទារ​មានការ ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំងអស់ ជា​ពិសេស​ពី​ម្ចាស់​អា​ជី​កម្មដ្ឋាន​។ លោក​ថា រហូត​មក​ដល់​ពេល​នេះ ស្ថានភាព​គ្រឿងញៀន​នៅ រាជធានី​ភ្នំពេញ នៅ​តែ​ក្លាយជា​បញ្ហា​ប្រឈម​ខ្ពស់ និង​មាន​ភាព​ស្មុគស្មាញ រួម​ទាំង​ការ​លួចលាក់ ការ​កែ​ច្នៃ ការ​ផលិត ការ​ចរាចរណ៍ ការ​ជួញដូរ ដែល​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​ផ្ទាល់ និង​ប្រយោល​មក​លើ​បញ្ហា សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការ​អភិវឌ្ឍ​សង្គម​។ លោក​វរៈ​សេនី​យ៏​ឯក អ៊ា​ង ធា​រិ​ទ្ធ ប្រធាន​ការិយាល័យ​ប្រឆាំង គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន គំហុក​ចូល​ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​មាន​ច្រក​សំខាន់​ៗ​ចំនួន​៣​គឺ ច្រកចូល​ផ្លូវគោក​មក​ពី​ប្រទេស​ឡាវ ច្រក​ព្រ​លាន​យន្តហោះ និង​តាម​រយៈ​ប្រៃសណីយ៍​។

លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ឲ្យ​បាន​ទទួល ជោគជ័យ និង​ឈាន​ទៅ​លុប​បំបាត់ ម្ចាស់​ទីតាំង​នៃ​អាជីវ​កម្មដ្ឋាន ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច បើ​ដឹង បើ​ឃើញ និង​ឮ​ហើយ​ត្រូវ​រាយការណ៍​ជូន​សមត្ថ​មិ​ច្ច​បន្ទាន់​។ ក្នុង​នោះ ប្រសិនបើ​ម្ចាស់​អាជីវ​កម្មដ្ឋាន មានការ​លាក់លៀម​ជាមួយ​ជនល្មើស គឺ​ម្ចាស់​ទីតាំង​មានទោស​ស្មើនឹង​បទ​សម្រួល​។ សូម​បញ្ជាក់​ថា​៖ បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ មាន​អាជីវ​កម្មដ្ឋាន​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ជាង​៥០០​ទីតាំង ដែល​កំពុង​ដំណើរការ ប្រកប​មុខរបរ​រកស៊ី ហើយ​មន្ទីរ​ទេសចរណ៍​កំពុង​ណែនាំ​ឲ្យ​មក​ធ្វើ​កិច្ចសន្យា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ