ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អនុញ្ញាត​ឱ្យ​មានការ​ចាយ​ក្រដាសប្រាក់​យន់​នៅ​តាម​ព្រំដែន

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​អនុញ្ញាត​ឲ្យ​មានការ​ចាយ​ក្រដាសប្រាក់​យាន់​របស់​​ប្រទេស​ចិន​តាម​តំបន់​ព្រំដែន​រវាង​វៀតណាម​និង​ចិន ដែល​នឹង​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​តទៅ ។ លើស​ពី​នេះ​ទៀត ពាណិជ្ជករ និង​ប្រជាជន​រស់នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ…

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​អនុញ្ញាត​ឲ្យ​មានការ​ចាយ​ក្រដាសប្រាក់​យាន់​របស់​​ប្រទេស​ចិន​តាម​តំបន់​ព្រំដែន​រវាង​វៀតណាម​និង​ចិន ដែល​នឹង​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​តទៅ ។

លើស​ពី​នេះ​ទៀត ពាណិជ្ជករ និង​ប្រជាជន​រស់នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏​អាច​ប្រើ​ក្រដាសប្រាក់​ដុ​ង ឬ​ក្រដាស់ប្រាក់​ផ្សេង​ៗ​ទៀត ដូច​ជា ដុល្លារ​, អឺ​រ៉ូ ឬ​យេ​ន សម្រាប់​ការ​ទិញ​ផលិតផល និង​សេវាកម្ម​បាន​ថែម​ទៀត ។

ក្រៅពី​បុគ្គល​ហើយ ស្ថាប័ន​ដែល​រួម​មាន​ធនាគារ​ពាណិជ្ជកម្ម និង​សាខា​ធនាគារ​បរទេស សាខា​ធនាគារ​ដែល​ស្ថិត​ក្នុង​តំបន់​ព្រំដែន និង​តំបន់​សេដ្ឋកិច្ច​ព្រំដែន​វៀតណាម​-​ចិន ស្ថាប័ន​​ពាណិជ្ជកម្ម​ផលិតផល​មិន​គិត​ពន្ធ ស្ថាប័ន​ផ្តល់​សេវាកម្ម​ក្នុង​តំបន់​ដាច់​ស្រយាល​នៅ​​ច្រកព្រំដែន​អន្តរជាតិ ស្ថាប័ន​មាន​ឃ្លាំងទំនិញ​នៅ​តំបន់​ព្រំដែន តំបន់​សេដ្ឋកិច្ច​ច្រក​ព្រំដែន​វៀតណាម​-​ចិន និង​ស្ថាប័ន​ឬ​បុគ្គល​ដទៃ​ដែល​មាន​សកម្មភាព​ទិញ​លក់ទំនិញ​ឆ្លង​ព្រំដែន​វៀតណាម​-​ចិន ក៏​អាច​ធ្វើការ​បង់ប្រាក់​ដោយ​ប្រាក់​យន់​ឬ​ដុ​ង​បាន​ដែរ ។

កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន​និង​វៀតណាម ត្រូវ​បាន​គេ​មើលឃើញ​ថា កាន់តែ​ជិតដិត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ រួម​ទាំង​មាន​តម្រូវការ និង​​និន្នាការ​នៃ​ការ​ទូទាត់​ប្រាក់​ដោយ​ប្រើ​ក្រដាស់ប្រាក់​យន់​ក្នុង​ប្រទេស​វៀតណាម​កាន់​តែ​ខ្លាំង​ឡើង ។

ប្រទេស​វៀតណាម​បាន​យកឈ្នះ​ម៉ា​ឡេ​ស៊ីក្នុង​ការ​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​ចិន​នៅ​ក្នុង​អាស៊ាន ។

ប្រាក់​ចំណូល​បាន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​វៀតណាម​និង​ចិន​ត្រូវ​បាន​ព្យាករណ៍​ថា ស្មើ​នឹង​ប្រមាណ​៦៦​ប៊ី​លាន​ដុល្លារ​កាលពី​ឆមាស​ទី​១​នា​ឆ្នាំ​២០១៨​នេះ ជាមួយនឹង​ប្រាក់​ចំណូល​​ប្រចាំខែ​ជា​មធ្យម​ច្រើន​ជាង​១០​ប៊ី​លាន​ដុល្លារ​ទៅ ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ