ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣១​ខែសីហា​ឆ្នាំ​២០១៨​នេះ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ផ្សារ​កណ្តាល…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣១​ខែសីហា​ឆ្នាំ​២០១៨​នេះ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។

ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១​នាក់ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ពៅ ធូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារ​អម​សាល​ដំបូង​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ មូល សុធា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​បញ្ជាក់​ថា ៖ តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ ខ្លួន​បាន​ភ្ញាក់​ពី​ដំណេក ស្រាប់តែ​ឃើញ​មាន​មនុស្ស​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​កង់​បី​ឈប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ហើយ​បាន​គាស់​ជញ្ជាំង​ផ្ទះ​បម្រុង​ចូល​លួច ឃើញ​ដូចនេះ​គាត់​បាន​ស្រែក​ឆោ​រ​ឡោ បណ្តាល​អោយ​ជនសង្ស័យ​ផ្អើល​រត់គេច​អស់ នៅ​សល់​តែ​ជនសង្ស័យ​១​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​នៅ​ក្បែរ​នោះ​ជួយ​ចាប់​បាន​ភ្លាម​ៗ​តែ​ម្តង ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ទៀត​ថា​៖​ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ៖ នៅ​យប់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ខ្លួន និង​បក្សពួក​២​នាក់​ទៀត បាន​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង ដើម្បី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​អ្នក​ភូមិ ។ ពេល​ទៅ​ដល់​ផ្ទះ​មួយ​កន្លែង ក៏​ឈប់​ម៉ូតូ​ចូល​ទៅ​គាស់​ជញ្ជាំង​ផ្ទះ​បម្រុង​ចូល​លួច ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ស្រែក​ឆោ​​ឡោ ខ្លួន​និង​បក្សពួក​ភ័យ​ពេក​ក៏​រត់​ចេញ​មក​វិញ តែ​ត្រូវ​គេ​ចាប់​បាន​តែ​ម្តង ។ ជនសង្ស័យ​បាន​បន្ថែម​ទៀត​ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​លួច និង​គាស់​ផ្ទះ​យក​អីវ៉ាន់​ជា​ច្រើន​លើក​មក​ហើយ ។

ដោយ​ផ្អែក​តាម​ការ​បង្ក្រាប​ជាក់ស្តែង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ចំពោះ​ជនសង្ស័យ​ជា​បក្ខពួក​២​នាក់​ទៀត កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ