ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ប្រចាំ​ថ្ងៃ​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ឈឺក្បាល​មិន​ឈប់ទេ

5 ឆ្នាំ មុន

តើ​អ្នកជា​មនុស្ស​ងាយ​នឹង​ឈឺក្បាល​ណាស់​មែន​ទេ ? មុន​ពេល​អ្នក​ចាប់ផ្តើម​ភ័យ​ខ្លាច​ដោយ​គិត​ថា អ្នក​អាច​មាន​ជំងឺរលាកស្រោមខួរ​ក្បាល ឬ​ដុំ​សាច់​ក្នុង​ខួរក្បាល​នោះ យក​ល្អ​គួរតែ​អាន​អត្ថបទ​នេះ​សិន​ទៅ ។ អ្នក​នឹង​ដឹង​អំពី​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ធ្វើ​ឲ្យ​ឈឺក្បាល​ជា​ញឹកញាប់ ។…

តើ​អ្នកជា​មនុស្ស​ងាយ​នឹង​ឈឺក្បាល​ណាស់​មែន​ទេ ? មុន​ពេល​អ្នក​ចាប់ផ្តើម​ភ័យ​ខ្លាច​ដោយ​គិត​ថា អ្នក​អាច​មាន​ជំងឺរលាកស្រោមខួរ​ក្បាល ឬ​ដុំ​សាច់​ក្នុង​ខួរក្បាល​នោះ យក​ល្អ​គួរតែ​អាន​អត្ថបទ​នេះ​សិន​ទៅ ។ អ្នក​នឹង​ដឹង​អំពី​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ធ្វើ​ឲ្យ​ឈឺក្បាល​ជា​ញឹកញាប់ ។ ដូច្នេះ​នៅ​ពេល​ដែល​ដឹង​ថា អ្នកមាន​ទម្លាប់​នេះ​ហើយ យក​ល្អ​គួរតែ​ព្យាយាម​បញ្ឈប់​វា​ឲ្យ​បាន​លឿន​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

១-ការ​ប្រើប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង ៖ មិន​ខ្វល់​ថា​អ្នក​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​ច្រើន​ម៉ោង​ដោយ​សារ​តែ​ធ្វើការ ឬ​ការ​លេង​សប្បាយ​ឡើយ វា​គឺជា​រឿង​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មានការ​ឈឺក្បាល​គ្រប់ពេល ។ អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ការ​ប្រើប្រាស់​កុំព្យូទ័រ​រយៈពេល​ចាប់ពី​៥​ម៉ោង​ឡើង​ទៅ អាច​ធ្វើ​ឲ្យ​ឈឺក្បាល ដោយសារ​តែ​ភ្នែកមាន​សម្ពាធ​ពេក ព្រម​ទាំង​មាន​សម្ពាធ​នៅ​លើ​សាច់ដុំ​ក និង​ស្មា​ផង ។ ដំណោះស្រាយ គឺ​ត្រូវការ​សម្រាក​រយៈពេល​៥​នាទី ។

២-ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ ៖ តើ​អ្នកមាន​ញ៉ាំ​ទឹកបាន​ប្រហែល​២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ​ទេ ? បើសិនជា​អត់ ហើយ​អ្នកមាន​អាការ​ឈឺក្បាល​ទៀងទាត់​ទៀត​នោះ វា​ប្រហែលជា​រឿង​ដែល​អ្នក​ត្រូវ​បន្ទោស​ហើយ ។ ជា​ធម្មតា​ខួរក្បាល​មាន​ជាតិ​ទឹក​យ៉ាង​ហោច​ណាស់​៧៥​ភាគរយ ។

បើសិនជា​អ្នក​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ក្នុង​មួយ​ថ្ងៃ​ទេ ខួរក្បាល​អាច​នឹង​ស្វិត និង​ធ្វើការ​កាន់​តែ​ខ្លាំង ហើយ​ក៏​ជា​ហេតុផល​នាំ​ឲ្យ​ឈឺក្បាល​ដែរ ។ និយាយ​ឲ្យ​ខ្លី​ទៅ​គឺថា ការ​ដែល​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់ អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺក្បាល​បាន​យ៉ាង​ល្អ ។

៣-កំពុង​តែ​ស្ត្រេ​ស ៖ វា​គ្មាន​អ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ក្នុង​ការ​ជួប​បញ្ហា​ឈឺក្បាល​ដោយសារ​តែ​ស្ត្រេ​ស​ខ្លាំង​។ គ្រូពេទ្យ​និយាយ​ថា ការ​ឈឺក្បាល​បែប Tension ជា​ធម្មតា​កើត​ចេញពី​មនុស្ស​ដែល​ស្ត្រេ​ស​ច្រើន ។ ការ​ឈឺក្បាល​បែប Tension នេះ​ដែរ​ក៏​អាច​ធ្វើ​ឲ្យ​ឈឺចាប់​នៅ​កញ្ចឹងក និង​ស្មា​ដែរ ។

ដូច្នេះ ដើម្បី​កុំ​ឲ្យ​មានការ​ឈឺក្បាល​បែប​នេះ យក​ល្អ​គួរតែ​កាត់​បន្ថយ​ភាព​ស្ត្រេ​ស​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

៤-មានការ​ថប់​អារម្មណ៍​គ្រប់ពេល ៖ បើសិនជា​អ្នក​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​ថប់​អារម្មណ៍​ខុសធម្មតា​នោះ វា​ទំនងជា​រោគ​សញ្ញា​រាង​កាយ​ដែល​កាន់តែ​ធ្ងន់​ហើយ​ក្នុង​ការ​ឈឺក្បាល​ខ្លាំង​គ្រប់ពេល ។ អ្នកជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត​និយាយ​ថា ការ​ដែល​មិន​អាច​គ្រប់គ្រង​ភាព​តានតឹង​បាន អាច​នាំ​ឲ្យ​មាន​ផលវិបាក​ច្រើន ហើយ​វា​ក៏​មិនមែន​ជា​រឿង​ធម្មតា​ក្នុង​ជីវិត​ដែរ ។

៥-គេង​មិន​បាន​គ្រប់គ្រាន់ ៖ តើ​អ្នក​ចូល​ចិត្ត​ចូលរួម​កម្មវិធី​ជប់លៀង​រាល់​យប់​ដែរ​ទេ ? តើ​អ្នក​ចូល​ចិត្ត​ចំណាយពេល​ច្រើន​ៗ​ម៉ោង​លេង​បណ្តាញ​សង្គម​ដាច់​យប់​ដែរ​ទេ ? តើ​អ្នក​មាន​បញ្ហា​គេង​មិន​លក់​ដោយសារ​តែ​ស្ត្រេ​ស ឬ​ថប់​អារម្មណ៍​ដែរ​ទេ ?

​បើសិនជា​ចម្លើយ​ថា ពិតមែន​ទាំង​អស់នោះ មាន​ន័យ​ថា អ្នក​អាច​នឹង​រង​ការ​ឈឺក្បាល​ជា​ញឹកញាប់​ហើយ​។ នេះ​ដោយសារ​តែ​ការ​គេង​មិន​បាន​គ្រប់គ្រាន់​។ ចូរ​ប្រាកដ​ថា​អ្នក​គេង​បាន ៧​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ