ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​ថតកុន​ហុងកុង​ទេ គឺ​បើក​បរ​ដោយ​ជនជាតិ​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹង បើករថយន្ត​ឡើង​ខឿន​រង្វង់​មូល​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​រង​ការ​ខូចខាត​រថយន្ត​ទាំងស្រុង សំណាងល្អ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ណា​ម្នាក់​ឡើយ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ច្រមុះជ្រូក​រង្វង់​មូល​ចោម​ចៅ…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹង បើករថយន្ត​ឡើង​ខឿន​រង្វង់​មូល​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​រង​ការ​ខូចខាត​រថយន្ត​ទាំងស្រុង សំណាងល្អ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ណា​ម្នាក់​ឡើយ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ច្រមុះជ្រូក​រង្វង់​មូល​ចោម​ចៅ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៧១១៤ បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ និង​អ្នក​រួម​ដំណើរ​ប្រមាណ​៣នា​ក់​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ជនជាតិ​ចិន​ខាងលើ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​បើកបរ​ក្នុងទិស​ដៅ​ពីជើង​ទៅត្បូង​​បញ្ច្រាសទិស​ចរាចរណ៍ ហើយ​ជ្រុល​ឡើង​ច្រមុះជ្រូក​រង្វង់​មូល​ចោម​ចៅ​ក្រឡាប់​ផ្ញា​រ​ជើង​ឡើង​លើ​អូស​ប្រមាណ​ជាង​២០​ម៉ែត្រ បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ ឡើយ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់ពី​​គ្រោះថ្នាក់​បាន​កើតឡើង ភ្លាម​ៗ​នោះ​អ្នក​ជិះ​ក្នុង​រថយន្ត​ខាងលើ​បាន​ចុះ​ពីលើ​រថយន្ត​រួច​ឡើង​ទៅ​ជិះ​លើ​រថយន្ត​មួយ​គ្រឿង​ទៀត នៅ​សល់​តែ​អ្នកបើកបរ​រថយន្ត​ខាងលើ​តែ​ប៉ុណ្ណោះ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ខាងលើ​នោះ​បំរុង​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែរ តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​សួរនាំ​។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​វាស់វែង ហើយ​រថយន្ត​ដែល​ក្រឡាប់​ផ្ងារជើង​ខាងលើ ត្រូវ​បាន​ប្រជាជន​នាំ​គ្នា​ជួយ​លើក​មក​ធម្មតា​វិញ បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ