ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​​មួយថ្ងៃ​ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៨​លើក​(​យប់​៣​លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​២​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​៨​លើក​(​យប់​៣​លើក​)​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​២​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក​, មិន​គោរព​សិទ្ធិ​៣​លើក ស្លាប់​១​នាក់​, កត្តា​យាន​១​លើក ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​១​នាក់​) រង​យន្ត​តូច​១​នាក់​, រថយន្ត​ធំ​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់​,
ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​,​រង​យន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក​, រថយន្ត​ធំ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​៥​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​៤​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​, ផ្លូវ​ខេត្ត​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តបន្ទាយមានជ័យ​២​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួស​៣​នាក់ (​ស្រី​១​នាក់​), ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​២៥៨៩​គ្រឿង​(​ម៉ូតូ​៥៦%), មធ្យោបាយ​ល្មើស​៥២២​គ្រឿង​(​ម៉ូតូ​៧៥%), អប់រំ​២០១​គ្រឿង​(​ម៉ូតូ​៣៤%), មធ្យោបាយ​ពិន័យ​៣២១​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៣៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១១៧២​គ្រឿង​, អប់រំ​២៨​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៥៩​គ្រឿង​(​មួក​១៧០​គ្រឿង​, កញ្ចក់​៨១​គ្រឿង​, ស្រវឹង​១​គ្រៀង​, ផ្សេង​ៗ៧​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ