ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​នឹង​ប្រកាស​លទ្ធផល​ពី​ការ​សួរនាំ​លោក កឹ​ម សុខា នៅ​ម៉ោង​២រសៀល​នេះ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តុលាការ​នឹង​ប្រកាស​លទ្ធផល​សួរនាំ លោក កឹ​ម សុខា នៅ​ក្រៅ​ឃុំ ឬ​បន្ត​ជាប់​ពន្ធនាគារ​នៅ​ម៉ោង​២​រសៀល​នេះ ។ នេះ​បើ​តាម​មេធាវី​លោក…

ខេត្ត​ត្បូងឃ្មុំ ៖ តុលាការ​នឹង​ប្រកាស​លទ្ធផល​សួរនាំ លោក កឹ​ម សុខា នៅ​ក្រៅ​ឃុំ ឬ​បន្ត​ជាប់​ពន្ធនាគារ​នៅ​ម៉ោង​២​រសៀល​នេះ ។ នេះ​បើ​តាម​មេធាវី​លោក កឹ​ម សុខា អ្នកស្រី ម៉េ​ង សុធា​វី លោក​ផែង ហេង ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​មុន​នេះ​បន្តិច ។

ការ​ប្រកាស​លទ្ធផល​នេះ បន្ទាប់​ពី​លោក​គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​សួរនាំ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង អស់​រយៈពេល​មួយ​ព្រឹក​ពេញ នៅ​ថ្ងៃ​ទី​៣០ សីហា​នេះ ។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​នីតិវិធី​សួរ​ចម្លើយ​លោក កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្តងទៀត ក្នុង​នីតិវិធី​ស្តី​ពី​ការ​ពន្យារពេល​ឃុំខ្លួន​បណ្ដោះអាសន្ន ។

លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួ រ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​សួរនាំ ដើម្បី​បន្ត​នីតិវិធី​ស្តី​ពី​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ដែល​ធ្វើ​ឡើង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ នៃ​ខេត្ត​ត្បូងឃ្មុំ ជាទី​ដែល​លោក កឹ​ម សុខា កំពុង​ជាប់​ឃុំ ។ លោក ផែង ហេង មេធាវី​ការពារ​ក្តី​រូប​នេះ​​ឲ្យ​ដឹង​ថា ក្នុង​សវនាការ​សួរនាំ​កូនក្តី​លោក​បាន សម្តែង​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ឃុំខ្លួន ហើយ​កូនក្តី​លោក​បាន​ធានា​ថា និង​ចូលរួម​គ្រប់​នីតិវិធី​របស់​តុលាការ ។

តាម​រយៈ​មេធាវី​លោក កឹ​ម សុខា​បាន​ប្រាប់​ចៅក្រម​ស៊ើបសួរ​ថា លោក​គ្មាន​គំនិត​ធ្វើអំពើ​ហិង្សារ ព្រោះ​លោក​ជា​អ្នក​សន្តិភាព​និយម​ម្នាក់ ក្នុង​វិស័យ​ព្រះធម៌​អា ។ នេះ​ជា​ហេតុផល​ដែល​យើង​លើក​សំអាង​ដែល​ខ្ញុំ​លើក​ក្នុង​សវនាការ ដើម្បី​សុំ​ឲ្យ​គាត់​រួច​ផុត​ពី​ការ​ឃុំ​ខ្លូ​ន​បណ្តោះអាសន្ន ។ លោក​បញ្ជាក់​ថា​«​ម៉ោង​២​រសៀល​នេះ​ចៅក្រម​នឹង​ប្រកាស​លទ្ធផល​ពី​ការ​ពន្យា​ពេល​ឃុំខ្លួន ឬ​បន្ត​ឃុំខ្លួន​» ។

សូម​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល តុលាការ​កំពូល​នៅ​វេលា​ថ្ងៃត្រង់​ទី​២២ ខែសីហា កន្លង​មក​តុលាការ​កំពូល​សម្រេច​មិន​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទេ ដោយ​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដដែល ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក អ៊ុ​ក គឹ​ម​សិទ្ធិ អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល និង​ជា​អ្នកនាំពាក្យ​ផង​ដែរ ។

លោក កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ។ បទល្មើស​នេះ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ដល់​៣០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ