ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់រូបកាយតែវិញ្ញាណមិនចេះស្លា.ប់

5 ឆ្នាំ មុន

កាយយើងនេះបើពិចារណាឱ្យមែនទែនទៅគ្មានអ្វីដែលជារបស់មានសារសំខាន់ មានប្រយោជន៍សោះ គឺផ្ទុកទៅដោយរបស់បដិកូល របស់គួរខ្ពើមរអើម លាមកនិងខ្ទុះ ស្លេស្ម៍ ហើយពេលស្លាប់ទៅកាយនេះក៏ដេកស្តូកស្តឹងភ្លឹងឥតកម្រើកដូចជាអង្កត់អុសរកប្រយោជន៍គ្មាន​បើគេយកទៅកប់​ រូបកាយនេះ​នឹងពុកផុតរលេះរលួយរលាយទៅជាចំណីដីអស់ឥត​មានសល់អ្វីទេ បើគេយកទៅដុត​ក៏នឹងឆេះខ្ទេចខ្ទីអស់នៅសល់តែ​ឆ្អឹងកម្ទេច​កម្ទីបន្តិចបន្តួចជាប់នឹងផេះផង់។ បើយ៉ាងនេះ តើអ្នកស្លាប់នោះទទួលភាគផលនៃទក្ខិណាទានដែលញាតិឧទ្ទិសទៅដូចម្តេចកើត?…

កាយយើងនេះបើពិចារណាឱ្យមែនទែនទៅគ្មានអ្វីដែលជារបស់មានសារសំខាន់ មានប្រយោជន៍សោះ គឺផ្ទុកទៅដោយរបស់បដិកូល របស់គួរខ្ពើមរអើម លាមកនិងខ្ទុះ ស្លេស្ម៍ ហើយពេលស្លាប់ទៅកាយនេះក៏ដេកស្តូកស្តឹងភ្លឹងឥតកម្រើកដូចជាអង្កត់អុសរកប្រយោជន៍គ្មាន​បើគេយកទៅកប់​ រូបកាយនេះ​នឹងពុកផុតរលេះរលួយរលាយទៅជាចំណីដីអស់ឥត​មានសល់អ្វីទេ បើគេយកទៅដុត​ក៏នឹងឆេះខ្ទេចខ្ទីអស់នៅសល់តែ​ឆ្អឹងកម្ទេច​កម្ទីបន្តិចបន្តួចជាប់នឹងផេះផង់។ បើយ៉ាងនេះ តើអ្នកស្លាប់នោះទទួលភាគផលនៃទក្ខិណាទានដែលញាតិឧទ្ទិសទៅដូចម្តេចកើត? ឬមួយក៏មាននៅសេសសល់ធម្មជាតិអ្វីសម្រាប់​ទទួលដែរឬទេ ?ប្រាកដណាស់យើងទាំងអស់គ្នាដែលស្លាប់ទៅ បើគេយកទៅកប់ ឬដុតពិតជាបែបហ្នឹងមែន ប៉ុន្តែ​មិនមែន​សូន្យទទេ​ គឺ​មិនកើតក្នុងភពខាងមុខនោះទេ​ នៅតែកើតក្នុងភពខាងមុខ​ជានិច្ច ព្រោះវិញ្ញាណគឺចិត្ត​នៅចងចាំជាក់ច្បាស់​តាមទ្វារទាំង៦ ខណៈខ្យល់ដង្ហើមហៀបដកចេញ​ចាករូបកាយផុត​ហើយ វិញ្ញាណនេះស្ទុះចេញផុតចាករូបកាយទៅចាប់បដិសន្ធិក្នុងភពខាងមុខរួចស្រេចហើយដែរ បើធ្លាប់ធ្វើអំពើល្អក៏ទៅកើតក្នុងឋានសួគ៌ តែបើធ្លាប់ធ្វើអំពើអាក្រក់​ក៏ទៅកើតក្នុងអបាយភូមិ ។វិញ្ញាណនេះមិនចេះស្លាប់ វិញ្ញាណហ្នឹងហើយដែលមានអំណាចទទួលភាគផលនៃ​ទក្ខិណាទាន​ដែលបុគ្គលឧទ្ទិសទៅនោះ ។