ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរចាំមើលមុខម្ចាស់ឡានដែលធ្លាក់​ទន្លេ​នេះគ្រប់​គ្នា…ខណៈប្តី-ប្រពន្ធស្លា.ប់នៅនឹងកន្លែង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ២​នាក់​ប្តី​ប្រពន្ធ​ម្សិលមិញ​នេះ​ ស្លាប់​បាត់បង់​ជីវិត​ភ្លាម​នៅ​នឹង​កន្លែង ដោយសារ​តែ​ត្រូវ​រថ​យន្ត​កូរ៉េ​ចំណុះ​៥​តោន​មួយ​គ្រឿង​បុកផ្ទប់​នឹង​របាំង​ដែក​អម​សងខាង​ផ្លូវ ខណៈ​ជន​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ដល់​គល់​ស្ពាន​ត្សឹ​បា​សា​ហៅ​ស្ពាន​អ្នក​លឿង ។ បន្ទាប់​ពី​បុក​ជន​រង​គ្រោះ​រួច​ហើយ រថយន្ត​នោះ​ក៏​ធ្លាក់​ទៅ​ក្នុង​ទឹក​លិច​បាត់​ដែរ ។…

ខេត្តព្រៃវែង ៖ ២​នាក់​ប្តី​ប្រពន្ធ​ម្សិលមិញ​នេះ​ ស្លាប់​បាត់បង់​ជីវិត​ភ្លាម​នៅ​នឹង​កន្លែង ដោយសារ​តែ​ត្រូវ​រថ​យន្ត​កូរ៉េ​ចំណុះ​៥​តោន​មួយ​គ្រឿង​បុកផ្ទប់​នឹង​របាំង​ដែក​អម​សងខាង​ផ្លូវ ខណៈ​ជន​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ដល់​គល់​ស្ពាន​ត្សឹ​បា​សា​ហៅ​ស្ពាន​អ្នក​លឿង ។ បន្ទាប់​ពី​បុក​ជន​រង​គ្រោះ​រួច​ហើយ រថយន្ត​នោះ​ក៏​ធ្លាក់​ទៅ​ក្នុង​ទឹក​លិច​បាត់​ដែរ ។

ហេតុការណ៍​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា នៅ​ចំណុច​គល់​ស្ពាន​ត្សឹ​បា​សា​ហៅ​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​«​ក​» ស្រុក​ពាម​រក៍ ។
ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ ត្រូវ​បាន​គេស្គាល់​ថា ប្តី​ឈ្មោះ ឃឿ​ន អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ធា អាយុ​៣៩​ឆ្នាំ ប្តី​ប្រពន្ធ​នេះ​ជា​អាជីវករលក់​បន្លែ​នៅ​ផ្សារ​អ្នក​លឿង និង​មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ឌ្រី​ម ពាក់​ផ្លា​ក​លេខ កណ្តាល ១R-១៥៩៤ ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត បម្រុង​ឆ្លងស្ពាន​ត្សឹ​បា​សា ឆ្ពោះទៅ​ផ្ទះ​នៅ​ឃុំ​ព្រែក​ទន្លាប់ ។ ពេល​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​៥​តោន ដែល​បើក​ចុះ​ពីលើ​ស្ពាន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បាន​បើក​ឆ្លង​ទ្រូង​ថ្នល់​ចូល​មក​បុក​ម៉ូតូ​ជន​រង​គ្រោះ ផ្ទប់​ទៅ​និង​របាំង​ដែក​អម​សងខាង​ថ្នល់ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​គាប​ជាប់​ជាមួយ​ម៉ូតូ​នឹង​របាំង​ដែក ។ ចំណែក​បុរស​ជា​ប្តី​និង​រថយន្ត​បាន​ហោះ​ចេញពី​ផ្លូវ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​លិច​បាត់​ទាំង​រថយន្ត​និង​មនុស្ស ។

ភ្លាម​ៗ​នោះ មាន​បុរស​ម្នាក់​ដែល​ស្គាល់​ជន​រង​គ្រោះ បាន​លោត​ចុះ​ទៅ​ក្នុង​ទឹក​រាវរក​ឃើញបុរស​រង​គ្រោះជា​ប្តី​ស្រង់​យក​មក​លើគោក​វិញ ប៉ុន្តែ​ជា​អកុសល​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។ ចំណែក​ខាង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពីកើតហេតុ​ភ្លាម គេ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ជា​ព្រូ​រថយន្ត​យក​ទៅ​សាកសួរ​នៅ​ទី​បញ្ជា ការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាម​រក៍ ។ ចំណែក​អ្នក​បើកបររថ​យន្ត ​ពុំ​មាន​នរណា​ម្នាក់​បានឃើញ​ទេ ហេតុ​​នេះ ​ហើយ​ទើប​មាន​អ្នកខ្លះ​សន្និដ្ឋាន​ថា អាច​ស្លាប់​នៅ​ក្នុង​រថយន្ត​ដែល​លិច​ក្នុង​ទឹក ។ រីឯ​អ្នកខ្លះ​ថា ​អាច​រត់​បាត់​​ហើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​កំពុង​ហៅ​រថយន្ត​សន្ទូច​មក​ស្ទូច​យក​រថយន្ត​ខាងលើ​ ពី​ក្នុង​ទឹក​ឡើង​មក​ហើយ ។ ដូច្នេះ នៅ​ពេល​ស្រង់​រថយន្ត​ឡើង​មក​ដល់​លើគោក គេ​នឹង​អាច​ដឹង​ថា តើ​អ្នកបើកបរ​រថយន្ត​នេះ​ស្លាប់​ឬ​រស់ ព្រោះ​បើ​នៅ​ក្នុង​រថយន្ត​ច្បាស់​ជា​ស្លាប់ តែបើ​មិនឃើញ​ក្នុង​រថយន្ត​ទេ ច្បាស់​ជា​រត់គេច​ខ្លួន​បាត់​ហើយ ។

ប្រភពចុងក្រោយឱ្យដឹង​ថា បន្ទាប់ពី​ស្ទូច​រថយន្តមកលើគោកហើយ ក៏នៅតែរកអ្នកបើកមិន​ឃើញ ដែល​សមត្ថកិច្ច​កំពុង​សង្ស័យថា អាចគេចខ្លួនបាត់ហើយ ខណៈដែលមានមនុស្សកំពុងឈរ​ចាំមើលមុខ​គ្រប់​គ្នា​។

អត្ថបទសរសេរ ដោយ