ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ដឹង​មុន​ចឹ​ង នាំ​គ្នា​រត់​ប្រូច​បាតជើង​ស​ព្រាត​ចូល​ព្រៃ​បាត់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អភិបាលស្រុក​ភ្នំស្រួច​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង​បញ្ជល់មាន់​មួយ​កន្លែង​តែ​ជាល​ទ្ឋ​ផល​គឺ​ចាប់​អត់​បាន​មាន់ និង​មនុស្ស​ទេ បាន​តែ​សម្ភារ​បម្រើ​អោយ​ការ​លេង និង​ម៉ូតូ​ឡាន​មួយ​ចំនួន​ប៉ុណ្ណោះ ។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​មួយ​រូប​ដែល​ស្ថិត​ក្នុង​ប្រតិបត្តិការ​នោះ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧…

ខេត្តកំពង់ស្ពឺ ៖ អភិបាលស្រុក​ភ្នំស្រួច​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង​បញ្ជល់មាន់​មួយ​កន្លែង​តែ​ជាល​ទ្ឋ​ផល​គឺ​ចាប់​អត់​បាន​មាន់ និង​មនុស្ស​ទេ បាន​តែ​សម្ភារ​បម្រើ​អោយ​ការ​លេង និង​ម៉ូតូ​ឡាន​មួយ​ចំនួន​ប៉ុណ្ណោះ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​មួយ​រូប​ដែល​ស្ថិត​ក្នុង​ប្រតិបត្តិការ​នោះ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ភ្នំ​ស្រួច​ដឹកនាំ​ដោយ​លោក ហន ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ភ្នំស្រួច​បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង​បញ្ជល់មាន់​មួយ​កន្លែង​នៅ​ចំណុច​ព្រៃ​ចំការ​មាត់​អូរ​ខាងជើង​ភូមិ​ចំការ​ចេក ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ។

ជាក់ស្ដែង​សមត្ថកិច្ច​ទៅ​ដល់​ក្រុម​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​រត់​ប្រាស​ចូល​ព្រៃ និង​ចំការ​បាតជើង​ស​ព្រាត​សល់​តែ​វត្ថុ​តាង​សម្ភារ​រួម​មាន កៅអី​ជ័រ​សំរាប់​អង្គុយ​ចំនួន​៨៥, ជាល​ក្រុងមាន់​ជល់​ចំនួន​១០, តង់​កៅស៊ូ​ប្រក់​ដំបូល​ចំនួន​១៣, ចាន និង​គំរប​បាញ់អាប៉ោង​១​ឈុត​, ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១, គ្រែ​ឈើ​ចំនួន​១, តុ​ដែក​ចំនួន​១ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ដោយ​បានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ក្រុមការងារ​បាន​សម្រេច​ដុត​កំទេច​ចោល​សម្ភារ​នៅ​នឹង​កន្លែង​ទីតាំង​បញ្ជល់មាន់​ខុសច្បាប់​ខាងលើ​តែ​ម្តង ។

រីឯ​ម៉ូតូ​ចំនួន​១២​គ្រឿង និង​រថយន្ត​៧​គ្រឿង​ដែល​ជា​របស់​អ្នកលេង​ល្បែង​ជល់​មាន់​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​ចំណាត់ការ​បន្ត ។

ម្ចាស់​ទីតាំង​នេះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដែល​ទីតាំង​នេះ​លួច​បើក​លេង​ជា​យូរ​មក​ហើយ​ចំពោះ​ទីតាំង​គឺ​មាន​ស្ថានភាព​ស្មុគស្មាញ​ទើប​មិន​អាច​ឃាត់ខ្លួន​អ្នកលេង​បាន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ