លោកសុខ ឥសាន៖ «នៅ​កម្ពុជា​គ្មានរដូវ​កាល​ចាប់​ឃុំឃាំង និង​រដូវ​កាល​ដោះ​លែង»


រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន​ បាន​ព្រមាន​ដល់​អ្នក​និយាយ
​ថា​ «នៅ​កម្ពុជា​គ្មាន​រដូវ​កាល​ចាប់​ឃុំឃាំង និង​រដូវ​កាល​ដោះ​លែង» ដែល​ការ​លើក​ឡើង​នេះ ​មាន​ចេតនា​ដាក់​បន្ទុក​មក​លើ​រាជរដ្ឋាភិបាល​រៀបចំ​ផែនការ​ ។

ការ​អះអាង​នេះ​ ត្រូវ​បាន​អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​​យ៉ាង​ដូច្នេះ​ថា «​ការ​ចាប់​ជនល្មើស និង​ការ​ដោះ​លែង​ទណ្ឌិត​គ្មាន​រដូវ​កាលនោះ​ទេ​» ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ​ បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​ថា​ ដល់​រដូវ​ដោះ​លែង​អ្នកទោស​​ហើយ ជាក់ស្តែង​ អ្នកទោស​មួយ​ចំនួន​ជា​អតីត​សកម្មជន​បក្ស​​សង្គ្រោះ​ជាតិ អ្នក​នយោ​បាយ អ្នក​សារ​ព័ត​មាន​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​ពួក​​គេ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ជា​ច្រើន​ខែ ច្រើន​ឆ្នាំ ​។

លោក​សុខ ឥ​សាន្ត បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ នៅ​ថ្ងៃ​ទី២៨ សីហា នេះ​​ថា​ «អ្វី​ទៅ​ជា​រដូវ​ចាប់ និង​រដូវ​ដោះ​លែង» ។ តាម​ការ​ពិត ​ជាក់ស្តែង នៅ​កម្ពុជា​ក៏​ដូច​ជា​នៅ​តាម​បណ្តា​ប្រទេស​លេ​ី​ពិភពលោក ការ​ចាប់ចង និង​ការ​ដោះ​លែង​ជន​ល្មេ​ី​ស​ច្បាប់ គ្មាន​រដូវ​ទេ ឱ្យ​​តែ​ពេល​ណា​ប្រព្រឹត្ត​​ល្មេ​ី​ស​ច្បាប់ ខុសច្បាប់នោះ​ជន​ល្មេ​ី​ស​ច្បាប់​នឹង​ត្រូវ​ចាប់ខ្លួន​ជា​មិន​ខាន» ។

លោក​បន្ត​ថា ​ចំណែក​ការ​ដោះ​លែង​ជនជាប់ចោទ និង​ទណ្ឌិតក៏​ដូច្នេះ​ដែរ គ្មាន​រដូវ​កាល​ទេ វា​អាស្រ័យ​លេ​ី​សាច់​រឿង​របស់​សា​មី​ជន និង​ករណីនី​មួយ​ៗ ។ ដូច្នេះ ការ​ដែល​និយាយ​ថា​ មាន​រដូវ​ចាប់ និង​រដូវ​ដោះ​លែង​នោះ ហាក់ដូចជា​មាន​ចេតនា​ចោទ​ថា​ ជា​ផែនការ​ចាប់ចង​ និង​ដោះ​លែង​ដោយ​មិន​ផ្អែក​លេ​ី​បញ្ហា​បទ​ល្មេ​ី​ស និង​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​ទាល់តែ​សោះ ។ ហេតុនេះ មុន​នឹង​និយាយ​ស្តី សូម​ស្នេ​ី​អ្នក​ដែល​មាន​សិទ្ធិ​និយាយ​​មេត្តា​ពិចារណា​ផង កុំ​ចេះ​តែ​ពិត​​ទាំង​មិនដឹងខ្យល់​នោះ ។

សូម​ជម្រាប​ថា ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​ ស្រប​ពេល​ដែល​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ដល់​ទណ្ឌិត​មួយ​ចំនួន​ តាម​សំណើ​របស់​សម្តេចតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីមាន​ដូច​ជា ៖ លោក គឹ​ម សុខ អ្នកវិភាគ​ន​យោ​យ លោក អ៊ុំ សំ​អាន អតិ​ត​សមាជិក​សភា​បក្ស​ង្គ្រោះ​ជាតិ លោកស្រី​ទេព វ​ន្នី អតិ​ត​សកម្មជន បឹង កក់ និង​សហការី​3 នាក់ ព្រមទាំង​អតិ​ត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី២​នាក់  ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ