ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​ប៉ូលិស​ស្រុក​គី​រី​វង់​បាន​ធ្វើការ​ឃាត់ខ្លួន បានជា​បន្តបន្ទាប់​រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​នឹង​វត្ថុ​តាង​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។ ខណៈ​ពេល​ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លក់ និង​ចែកចាយ គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​ដោយ​មិន​បាន​ញញើត​ច្បាប់​ឡើយ ហើយ​ត្រូវ​បាន​សមត្ថកិច្ច ចុះ​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ច័ន្ទ​១​រោច…

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ត្រូវ​បាន​ប៉ូលិស​ស្រុក​គី​រី​វង់​បាន​ធ្វើការ​ឃាត់ខ្លួន បានជា​បន្តបន្ទាប់​រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​នឹង​វត្ថុ​តាង​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។ ខណៈ​ពេល​ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លក់ និង​ចែកចាយ គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​ដោយ​មិន​បាន​ញញើត​ច្បាប់​ឡើយ ហើយ​ត្រូវ​បាន​សមត្ថកិច្ច ចុះ​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ច័ន្ទ​១​រោច ខែ​ស្រាពណ៍ សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​នេះ​។

លោក​វរៈសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ ចែកចាយ​សារធាតុ​ញៀន​នេះ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​នោះ យើង​បាន​ចុះ​បើក​ការ​បង្ក្រាប​នៅ​ចំណុច ខាងក្រោយ​ជុំ​មិត្ត​ស្ថិត​នៅ​ភូមិ​ពោ​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ នៅ​វេលា​ម៉ោង​៨ និង​៣៥​នាទី​ព្រឹក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ តឹ​ប តែម​សុ​ផាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ស្លែង ឃុំ​គី​រី​ចុង​កោះ និង​ឈ្មោះ អ៊ុ​ក វឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ចំណុច​ភោជនីយដ្ឋាន​ខ្យង​ចំហុយ ក្នុងភូមិ​ពោធិ​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ដោយ​បាន​ដកហូត​វត្ថុ​តាង​បាន​ម៉ា​ទឹកកក​៣​កញ្ចប់​តូច ម៉ូតូ​កញ្ចាស់​១​គ្រឿង​។

ហើយ​ជនសង្ស័យ​ទី​៣​ចាប់ខ្លួន​បាន​នៅ​តូប​លក់ដូរ ជិត​វត្ត​ភ្ងាស ស្ថិត​ក្នុងភូមិ​ភ្ងាស ឃុំ​អង្គ​ប្រាសាទ ស្រុក​គិរីវង់ ខេត្តតាកែវ នៅ​វេលា​ម៉ោង​១ និង​០៦​នាទី​រសៀល កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ម្នាក់​ឈ្មោះ សួ​ស ចាន់​ធឿ​ន (​ហៅ​អា​ជ្រូក​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​កោះ​កុសល ឃុំ​រាម​អណ្ដើក ស្រុក​គិរីវង់ ខេត្តតាកែវ​។ ចំពោះ​វត្ថុ​តាង​ដែល​ត្រូវ​ដកហូត​បាន​នោះ​មាន​ម្សៅ​ក្រាម​ថ្លា ពណ៌​ស ចំនួន​១​កញ្ចប់​(​ធំ​) និង​២​កញ្ចប់​(​តូច​) ហើយ​ម៉ូតូ សេ​១២៥ ចាស់​០១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ BH-7170​។

ចំណែកឯ​ជនសង្ស័យ​ទី​៤ យើង​បាន​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២៦ សីហា ២០១៨ វេលា​ម៉ោង​៤ និង​២៥​នាទី​ល្ងាច ក្នុងភូមិ​ពោធិ​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ដែល​ជនសង្ស័យ មានឈ្មោះ អុ ង សីហា ហៅ​ហ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ស្លែង ឃុំ​គី​រី​ចុង​កោះ ដោយ​ធ្វើការ​ដកហូត​ម៉ា​ទឹកកក​បាន​៧​កញ្ចប់​តូច ទូរស័ព្ទ​កញ្ចាស់​១​គ្រឿង កាបូបដៃ​សម្រាប់​ដាក់​លុយ​១​។ លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ក្រុម​រកស៊ី​ជួញដូរ​គ្រឿងញៀន​នេះ មាន​ម្នាក់​ឈ្មោះ សួ​ស ចាន់​ធឿ​ន ត្រូវ​កម្លាំង​យើង​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ជាប់គុក​បាន​ជាង​១​ឆ្នាំ បាន​រួចខ្លួន​មក​វិញ រកស៊ី​ដដែល ហើយ​ក៏​ជា​ជើង​ខ្លាំង​មិន​ញញើត​នឹង​សមត្ថកិច្ច​យើង​ឡើយ​។

នៅ​ចំពោះ​មុខ​ប៉ូលិស​ពួក​គេ​បាន​ប្រាប់​ថា ពួក​គេ​ពិតជា​បាន​រកស៊ី​លក់ដូរ​គ្រឿងញៀន​ពិតប្រាកដ​មែន​។ ហើយ​នៅ​ពេល​នេះ​ក្រុម​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​ដល់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត​ហើយ និង​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​ង​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២៨ សីហា ២០១៨ ស្អែក​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ