រជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ សីហា នេះ ស្ថិតនៅទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយមួយកន្លែងផ្ទះលេខAB4-5 ផ្លូវ56R ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការចុះបង្ក្រាប ក្រោយពីបានតាមដាន និងស្រាវជ្រាវយ៉ាងចិត្តទុកដាក់រួចមក ។
សេចក្តីរាយការណ៍ឱ្យដឹងថា ម្ចាស់ទីតាំងផលិតត្រូវបានស្គាល់ គឺឈ្មោះសុខ វួចលីន ភេទស្រី អាយុ៤១ឆ្នាំ ។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចរកឃេីញទីតាំងខាងលេីបានវេចខ្ចប់ប៊ីចេងក្លែងក្លាយ និង មានភស្តុតាងរួមមាន ប៊ីចេងច្រកបាវ.សចំនួន៣៥២បាវ, ប៊ីចេងច្រកបាវគគីរចំនួន១២៥បាវ, ប៊ីចេងរាយម៉ាកWin winចំនួន១៤០បាវ, ប៊ីចេងច្រករួច(៥០០គីឡូក្រាម)ចំនួន៣២បាវ, ប៊ីចេងច្រករួចម៉ាកGold Cupចំនួន៤៧កេស, ប៊ីចេងរូបវែក(២៥០ឡីឡូក្រាម), ម៉ាស៊ីនដេរមាត់បាវ២គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់១គ្រឿង, ម៉ាស៊ីនរំុខ្សែ និងកាត់ខ្សែចំនួន២គ្រឿង, ជញ្ជីងថ្លឹង២គ្រឿង, បាវរូបវែក៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀត ដែលសរុបទាំងអស់មានទម្ងន់ប្រមាណ១៧តោន ។
ក្រោយពីបានឆែកឆេរនិងត្រួតពិនិត្យរួច តាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង និងសមត្ថកិច្ចបានដកហូត និងរក្សាទុក ព្រមទាំងក្លុមបេបិទទីតាំងខាងលេីជាបណ្តោះអាសន្ន ហេីយបាននាំខ្លួនស្ត្រីម្ចាស់ទីតាំងទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីធ្វើការសាកសួរ និងបំភ្លឺពាក់ព័ន្ធប៊ីចេងក្លែងក្លាយជាង១៧តោននេះ ។


ចែករំលែកព័តមាននេះ