ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនា​ផ្លូវ​គ្មាន​គុណភាព​… ចោទ​ភ្លៀង

5 ឆ្នាំ មុន
  • ភ្នំពេញ

ផ្លូវថ្នល់​គឺ​ធ្វើ​ដោយ​ការ​យកចិត្តទុកដាក់​រួម​ផ្សំ​ ដោយ​គំនិត​បច្ចេកទេស​នៃ​វិស្វករ ក្នុង​ការ​ស្ថាបនា ដើម្បី​ឱ្យ​ត្រូវ​នឹង​ស្តង់ដា​សាកល​និង​ទំនើប ហើយ​ផ្លូវថ្នល់​នេះ​គឺជា​ពហុ​បំណង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ចង់ឱ្យ​មាន​ច្រើន ដើម្បី​សម្រួល​ដល់​ចរាចរណ៍ និង​បាន​ជាម​ធ្យោបាយ​ដឹក​ជញ្ជូន​សម្ភារ​គ្រប់​ប្រភេទ និង​ផលិតផល​កសិកម្ម​គ្រប់មុខ ក្នុង​ការ​ធ្វើ​អាជីវកម្ម​និង​ពាណិជ្ជកម្ម ។…

ផ្លូវថ្នល់​គឺ​ធ្វើ​ដោយ​ការ​យកចិត្តទុកដាក់​រួម​ផ្សំ​ ដោយ​គំនិត​បច្ចេកទេស​នៃ​វិស្វករ ក្នុង​ការ​ស្ថាបនា ដើម្បី​ឱ្យ​ត្រូវ​នឹង​ស្តង់ដា​សាកល​និង​ទំនើប ហើយ​ផ្លូវថ្នល់​នេះ​គឺជា​ពហុ​បំណង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ចង់ឱ្យ​មាន​ច្រើន ដើម្បី​សម្រួល​ដល់​ចរាចរណ៍ និង​បាន​ជាម​ធ្យោបាយ​ដឹក​ជញ្ជូន​សម្ភារ​គ្រប់​ប្រភេទ និង​ផលិតផល​កសិកម្ម​គ្រប់មុខ ក្នុង​ការ​ធ្វើ​អាជីវកម្ម​និង​ពាណិជ្ជកម្ម ។

ឯ​ភ្លៀង​គឺជា​តំណក់ទឹក​ពី​ធម្មជាតិ ដែល​ធ្លាក់​ពីលើ​មេឃ តាម​រដូវ​កាល​ដោយ​ជួយ​ប្រោះព្រំ​ឱ្យ​ធម្មជាតិ​រុក្ខជាតិ​ទាំងឡាយ​ទទួល​បាន សារជាតិ​ត្រជាក់ ជួល​ជីវិត​សត្វលោក​ទាំងឡាយ​ដែល​រស់នៅ​លើភព​ផែនដី ។ ឯ​ផ្ទាំង​ពពក​ទឹក​ដ៏​ធំ​មហិមា បែក​ខ្ចាយ​កាលណា បរិមាណ​ផ្ទាំង​ទឹកកក​នោះ​បោក​ប៉ះ​នឹង​ភ្នំ​ខ្យល់​ដ៏​រឹង ក៏​ក្លាយទៅជា​ទឹក​ដែល​ហៅ​ថា​ទឹកភ្លៀង​ធ្លាក់​លើ​ផែនដី​ហើយ​ហូរតាម​ចង្អូរ​ប្រឡាយ​ចូល​ស្ទឹង​បឹង​ទន្លេ រហូត​ដល់​សមុទ្រ ។

ដោយ​យោង​លើ​បញ្ហា​ពិពណ៌នា​បែប​ខាងលើ​នេះ មតិ​មហាជន​មានការ​ងឿងឆ្ងល់​ចំពោះ​ប្រសាសន៍​នៃ​មន្ត្រី សាធារណការ​ម្នាក់​នៅ​ខេត្តកំពត ដែល​លើក​ឡើង​ថា ផ្លូវ​ក្នុង​ក្រុង​ដែល​ខូចខាត​ពិបាកធ្វើ​ចរាចរណ៍​រាល់​ថ្ងៃនេះ គឺ​ដោយសារ​តែ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់ ។ឮ​បែប​នេះ​មហាជន​គិត​ថា ផ្លូវត្រូវ​ខូច​ដោយសារ​ភ្លៀង ។

នេះ​ជាស​ម្តី​នៃ​មន្ត្រី​ដែលទទួល​បន្ទុក ស្ថាបនា​ផ្លូវ​ស្ពាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ បាន​សើចចំអក​កាលបើ​ឮ​បែប​នេះព្រោះថា​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​ទទួល​ទ្រ​ទម្ងន់​រថយន្ត​ដឹក​បានជា​ច្រើន​តោន តាម​លក្ខណៈ​សមរម្យ គឺ​មិន​អាច​ខូច​ក្រហេងក្រហូង​ដោយសារ​គ្រាប់​ភ្លៀង​ស្រក់​រាយ​ដេរដាស​នោះ​សោះឡើយ ។ ដោយហេតុ​ថា ផ្លូវ​ដែល​ធ្វើ​គឺ​មាន​អ្នកបច្ចេកទេស​រៀប​គម្រោង​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដា អាច​ទប់ទល់​នឹង​ទម្ងន់​ដែល​ធ្វើ​ចរាចរណ៍​ប្រចាំ​ថ្ងៃ ។ មាន​ន័យ​ថា​ផ្លូវ​មិន​អាច​ខូច​ដោយធម្មជាតិ​ត្រឹមតែ​គ្រាប់​ភ្លៀង​ស្រក់​លើ ទឹក​ហូរ​កាត់​ក្នុង​ក្រុង​នេះ​ទេ ។

នេះ​ជា​ការ​ឆ្លើយ​ដោយ​មិន​មានការ​ទទួលខុសត្រូវ​ក្នុង​បែបផែន​វិស្វកម្ម​…​ព្រោះតែ​មានគំនិត​អវិជ្ជមាន បង្វែងដាន​ពី​ស្តង់ដា​ស្ថាបនា ធ្វើ​ឱ្យ​មានការ​សង្ស័យ​កេង​យក​ប្រយោជន៍​ណាមួយ​ព្រោះ​រដូវភ្លៀង​មិនមែន​មាន​តែ​នៅ​ខេត្តកំពត​មួយ​កន្លែង​នោះ​ទេ គឺ​មានគ្រប់​ទីកន្លែង​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស ចុះ​ហេតុ​អ្វី​ក៏​ផ្លូវ​ក្នុង​ខេត្ត​ដ៏​ទៃ​មិន​រង​ការ​ខូចខាត​ដូច ។

ដូច្នេះ​មហាជន​យល់​ថា ប្រតិបត្តិការ​នៃ​ការ​ស្ថាបនា​ផ្លូវ​នៅ​ទីរួមខេត្ត​កំពត គឺ​ធ្វើ​មិនបាន​ត្រូវ​ស្តង់ដា​នៃ​វិស្វកម្ម​នោះ​ឡើយ ។ ព្រោះ​ការ​ធ្វើ​ដោយ​មាន​កង្វះ​បរិមាណ​ធាតុ​ផ្សំ​ក្នុង​ការងារ ទើប​នាំ​ឱ្យ​ការ​ស្ថាបនា​ផ្លូវ​មិន​ត្រូវ​តាម​ស្តង់ដា​បង្កើត​ឱ្យ​មាន​បញ្ហា​ខ្វះ​គុណភាព ។ដូចដែល​ដឹង​ហើយ​ថា នៅ​ប្រទេស​គេ​ខ្លះ មិន​ត្រឹមតែ​មាន​ភ្លៀង​ទេ គឺ​មាន​ទាំង​ធ្លាក់ព្រិល​និង​ធ្លាក់​ទឹកកក​សក្បុស​លើ​ផ្លូវ​ទៀត​ផង ចុះ​ហេតុ​ម្តេច​ក៏​ផ្លូវ​គេ​មិន​ងាយ​ខូច​របៀប​នេះ ?

លោក​មន្ត្រី​សាធារណការ​ខេត្ត​ខាងលើ​នេះ​គួរ​ពិចារណា ហើយ​លើក​ការ​វិភាគ​ឱ្យ​សម​ហេតុផល ដើម្បី​កុំឱ្យ​មតិ​មហាជន​លើក​ថា បាន​ធ្វើ​ខុស មិន​ត្រូវ​សោះ​ចំពោះ​ទម្រង់ការវិស្វកម្ម ព្រោះថា​ភ្លៀង​មិនមែន​ជា​កត្តា បង្កើត​ឱ្យ​មាន​ភាព​អវិជ្ជមាន​នៃ​ការ​អភិវឌ្ឍផ្នែក​ស្ថាបនា​ផ្លូវថ្នល់ និង​សំណង់​ផ្សេង​ៗ​នោះ​ឡើយ ។

តទៅ​ពេល​ខាង​មុខ​ទៀត អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​នឹង​មាន​ទិស​ដៅ​ស្ថាបនា​ផ្លូវថ្នល់​ជា​ច្រើន​ខ្សែ ដើម្បី​បម្រើ​ការ​ដឹង​ជញ្ជូន​ចរាចរណ៍​ទំនិញ​ផ្សេង​ៗ ក្នុងស្រុក ហើយ​បើ​ផ្តោត​ទៅ​លើ​ការ​ស្ថាបនា​ផ្លូវ​របៀប​មាន​លក្ខណៈ​បច្ចេកទេស​ដែល​ខ្វះ​ស្តង់ដា​ជាប់​រឹង​មាំ បែរជា​ទម្លាក់​កំហុស​ទៅ​លើ​ទឹកនោម​ពីលើ​មេឃ​ទៅ​វិញ​ប្រាកដ​នាំ​ឱ្យ​ខ្មាស​ខ្មោច ។

អស់លោក​ដែល​មាន​ភារកិច្ច​ពាក់ព័ន្ធ​នឹង​ការ​ស្ថាបនា​ផ្លូវជាតិ ផ្លូវ​ក្រុង កុំ​មានគំនិតធ្វើ​ហាក់ដូចជា​មហាជន​មិន​បាន​យល់​ដឹង​ឱ្យ​សោះ ចំពោះ​ការ​ស្ថាបនា​របៀប «​ឆ្នាំង​ធំបន្លំ​ដក​សាច់​ទុក​ហើយ​ដាក់​ទឹក​ច្រើន​» ៕
ដោយ នុ​ត កវី

អត្ថបទសរសេរ ដោយ