ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គួរ​តែ​បន្ថយធ្វើ​រឿង​ទាំង​២​នេះ ដើម្បី​សុភមង្គល​គ្រួសារណា៎

5 ឆ្នាំ មុន

ទូរទស្សន៍ ឬ​ទូរស័ព្ទ គឺជា​ឧបករណ៍​បន្ធូរ​អារម្មណ៍​ក្រោយ​ពេល​សម្រាក​ពី​ការងារ ប៉ុន្តែ​ប្រសិនបើ​អ្នក​រវល់​នឹង​វា ហើយ​ចំណាយពេល​ច្រើន​ទៅ​លើ ដោយ​ភ្លេច​ក្រុម​គ្រួសារ ឬ​ប្តី​ប្រពន្ធ​របស់​អ្នក អ្នក​ច្បាស់​ជា​មានរឿង​ធំ​ហើយ ។ អត្ថប្រយោជន៍​ទាំង​៦​ដែល​អ្នក​នឹង​ទទួល​បាន…

ទូរទស្សន៍ ឬ​ទូរស័ព្ទ គឺជា​ឧបករណ៍​បន្ធូរ​អារម្មណ៍​ក្រោយ​ពេល​សម្រាក​ពី​ការងារ ប៉ុន្តែ​ប្រសិនបើ​អ្នក​រវល់​នឹង​វា ហើយ​ចំណាយពេល​ច្រើន​ទៅ​លើ ដោយ​ភ្លេច​ក្រុម​គ្រួសារ ឬ​ប្តី​ប្រពន្ធ​របស់​អ្នក អ្នក​ច្បាស់​ជា​មានរឿង​ធំ​ហើយ ។

អត្ថប្រយោជន៍​ទាំង​៦​ដែល​អ្នក​នឹង​ទទួល​បាន ក្រោយ​ពេល​អ្នក​កាត់​បន្ថយ​ការ​មើល​ទូរទស្សន៍ ឬ​ទូរស័ព្ទ​ដៃ ៖

1.​បន្ថែម​ពេលវេលា និង​ភាព​ស្និទ្ធស្នាល​ដល់​សមាជិក​ក្រុម​គ្រួសារ ។

2.​អ្នក​សល់​ពេល​ដើម្បី​ធ្វើ​ការងារ​ផ្ទះ ឬ​ការងារ ផ្សេង​ៗ​ទៀត ។

3.​អ្នកមាន​ពេលវេលា​បន្ថែម ដើម្បី​បង្រៀន និង​អប់រំ​កូន​ៗ ។

4.​អ្នក​អាច​មាន​ពេលវេលា​ចម្អិន​អាហារ​ជាមួយ​គ្នា​ជា​លក្ខណៈ​គ្រួសារ ។

5.​បន្ទប់ទទួលភ្ញៀវ និង​កន្លែង​ញ៉ាំ​បាយ អាច​ក្លាយជា​កន្លែង​ប្រមូលផ្តុំ​ពិភាក្សា លេងល្បែង និង​ដោះស្រាយ​បញ្ហា​នានា ។

6.​ប្តី​ប្រពន្ធ​មាន​ពេលវេលា​ដែល​មានគុណ​ភាពល្អ និង​រ៉ូ​មែន​ទិ​ក​បន្ថែម​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ