ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​រន្ធត់​ចិត្ត​ពេក​ក្រៃ ឃើញ​ស្តែងនឹង​ភ្នែក​​កូនៗ​ជាទី​ស្រឡាញ់​ក្លាយជា​បែប​នេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​គួរ​ឱ្យ​អាសូរ បន្ទាប់​ពី​ពួក​គេ​ទៅ​ឃ្វាលគោ​ហើយ​រើស​យក​គ្រាប់ M79 ទៅ​លេង ទើប​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែសីហា…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​៤​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​គួរ​ឱ្យ​អាសូរ បន្ទាប់​ពី​ពួក​គេ​ទៅ​ឃ្វាលគោ​ហើយ​រើស​យក​គ្រាប់ M79 ទៅ​លេង ទើប​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​បរិវេណ​បន្ទាយ A.C.O ស្ថិត​ក្នុងភូមិ​ក្អែក​ពង ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ។

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ ១-​ឈ្មោះ ងោ​ល តាំង​ហេង ភេទ​ប្រុស អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ បណ្តាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ២-​ឈ្មោះ សូន រ័​ត្ន ភេទ​ប្រុស អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា (​រង​របួសធ្ងន់​) ៣-​ឈ្មោះ យ៉ែ​ម ខ្មៅ ភេទ​ប្រុស អាយ​៦​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា (​រង​របួស​ធ្ងន់​) និង​៤-​ឈ្មោះ យ៉ែ​ម ស្វិត ភេទ​ប្រុស អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា (​រង​របួស​ធ្ងន់)។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​មាន​ក្មេង​ៗ​ទៅ​ឃ្វាលគោ​ចំនួន​៤​នាក់ ហើយ​ក៏​បាន​នាំ​គ្នា​យក​គ្រាប់ M79 ទៅ​ដំ​លេង​ដោយ​បោក ស្រាប់តែ​ផ្ទុះ​លាន់​ដូច​រន្ទះ បណ្តាល​​ឱ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឱ្យ​អាសូរ ចំណែក​ក្មេង​ៗ៣​នាក់​ទៀត​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ ហើយ​ចំពោះ​សព​ក្មេង​រង​គ្រោះ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជន​រង​គ្រោះ​៣​នាក់​ទៀត​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ