ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចុះ​ក្រោម​តែ​មួយ​ភ្លែ​ត​ ឡើង​មក​បន្ទប់​វិញ​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ធ្វើការ​ឃាត់ខ្លួន​បាន​ក្រោយ​ពេល​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​លួច​យក​ទូរ​ស៍ព្ទ​ដៃ និង​លុយ ហើយ​ត្រូវ​ម្ចាស់​បន្ទប់​បាន​ប្ដឹង​មក​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​រួច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ធ្វើការ​ឃាត់ខ្លួន​បាន​ក្រោយ​ពេល​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​លួច​យក​ទូរ​ស៍ព្ទ​ដៃ និង​លុយ ហើយ​ត្រូវ​ម្ចាស់​បន្ទប់​បាន​ប្ដឹង​មក​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​រួច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​គឹ​ម បូ​រិ​ន្ទ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ផា​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ​នោះ​ដែរ ។ ក្នុង​ការ​ចុះ​ឃាត់ខ្លួន នគរបាល​បាន​ដកហូត​បាន​ដែក​សម្រាប់​ឆ្កឹះ​សោ​ចំនួន​៥ កូនសោ​ចំនួន​៣ មេសោ​ចំនួន​៣ សំបក​កញ្ចប់​ថ្នាំ​ញៀន និង​កាបូបដៃ​ផង​ដែរ ។ ចំណែក​ម្ចាស់​បន្ទប់​ខាងលើ​ឈ្មោះ​
ឆេ​ង សង្ហារ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ហើយ​សម្ភារៈ​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ​មាន​ទូរស័ព្ទ​២​គ្រឿង និង​លុយ​ចំនួន​៥៨​ម៉ឺន​រៀល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែ​សីហា មុន​ពេល​កើតហេតុ បុរស​ដែល​ជា​ម្ចាស់​បន្ទប់​បាន​ចុះ​ពី​ជាន់​ទី​១​ទៅ​ក្រោម​ដើម្បី​បើកទ្វារ​របង ហើយ​មុន​និង​ចុះ​ក្រោម ក៏បាន​បិទទ្វារ​បន្ទប់​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ បន្ទាប់​មក​ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ និង​គាស់​ទ្វារ​បន្ទប់​ចូល​លួច​យក​លុយ និង​ទូរស័ព្ទ​រួច​គេចខ្លួន​បាត់​ស្រមោល ។ លុះ​ក្រោយ​ពី​ធ្វើ​កិច្ចការរួច​ ម្ចាស់​បន្ទប់​ដែល​ជា​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​កាន់​បន្ទប់​វិញ​ស្រាប់តែ​ឃើញ​ទ្វារ​របើក និង​បាត់បង់​ទ្រព្យសម្បត្តិ​អស់ ទើប​មានការ​ផ្អើល​ឆោឡោ​ឡើង ហើយ​បាន​សង្ស័យ​ទៅ​លើ​ឈ្មោះ​គឹ​ម បូ​រិ​ន្ទ យ៉ាង​ខ្លាំង​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​មក​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ហើយ​រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល​បាន​លេចមុខ​ជនសង្ស័យ គឹ​ម បូ​រិ​ន្ទ ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​វិញ​ទើប​នគរបាល​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​។

ក្រោយមក​នគរបាល​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ និង​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​គឺ​ឈ្មោះ​ផា​ន ពិសិដ្ឋ ហើយ​អ្នក​ទាំង​២​នាក់​នេះ​ពុំ​មែន​គាស់​តែ​បន្ទប់​មួយ​នេះ​ទេ គឺ​បាន​គាស់​បន្ទប់​ជា​ច្រើន​ទៀត​ដែល​ស្ថិត​នៅ​ជិត​នោះ​ពេល​ដែល​ម្ចាស់​មិន​នៅ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​នគរបាល​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ