ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​បុរសទាំង​នេះ​កុំ​ស្រលាញ់ ​ព្រោះចង់បានតែ​​ខ្លួន​អ្នក​ប៉ុណ្ណោះ

5 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​ជ្រើសរើស​យក​សង្សារ អ្នក​គួរតែ​ឈ្វេងយល់​អត្ត​ចរិត​របស់​គេ​ឲ្យ​ច្បាស់ ព្រោះ​មាន​បុរស​មួយ​ចំនួន​ស្រឡាញ់​អ្នក​មិន​ស្មោះ​ឡើយ ។ គេ​ស្រឡាញ់​អ្នក​ព្រោះ​តែ​ចង់បាន​ខ្លួនប្រាណ​អ្នក​ប៉ុណ្ណោះ ។ ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ចរិត​របស់​មនុស្ស​ប្រុស​បែប​នោះ ។ តើ​មាន​អ្វី​ខ្លះទៅ ?…

នៅ​ពេល​ដែល​អ្នក​ជ្រើសរើស​យក​សង្សារ អ្នក​គួរតែ​ឈ្វេងយល់​អត្ត​ចរិត​របស់​គេ​ឲ្យ​ច្បាស់ ព្រោះ​មាន​បុរស​មួយ​ចំនួន​ស្រឡាញ់​អ្នក​មិន​ស្មោះ​ឡើយ ។ គេ​ស្រឡាញ់​អ្នក​ព្រោះ​តែ​ចង់បាន​ខ្លួនប្រាណ​អ្នក​ប៉ុណ្ណោះ ។ ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ចរិត​របស់​មនុស្ស​ប្រុស​បែប​នោះ ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​ក្រៅពី​ល្អ​ចំពោះ​អ្នក ថែម​ទាំង​ល្អ​ចំពោះ​មិត្ត​ស្រី​ចាស់​របស់​គេ​ទាំងអស់ ។

2.​ជា​មនុស្ស​ដែល​តែងតែ​ខ្វាយខ្វល់​ពី​ម៉ូ​ដ​សក់​របស់​អ្នក សម្លៀក​បំពាក់ និង​ប្រកាន់​ចំពោះ​ទម្ងន់ និង​កម្ពស់​អ្នក​។

3.​ជា​បុរស​ដែល​ជួប​អ្នក​លើក​ទី​មួយ​សុំ​លេខ​ទូរស័ព្ទ​ភ្លាម បើ​អ្នក​មិន​ឲ្យ​គេ​នឹង​ឈប់​ទាក់ទង​ជាមួយ​អ្នក ហើយ​ប្តូរ​មនុស្ស​ស្រី​ផ្សេង​ទៀត ។

4.​ជា​មនុស្ស​ដែល​និយាយ​ផ្សេង​ធ្វើ​ផ្សឹ​ង ។

5.​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​តែងតែមាន​គោលដៅ​ជា​និច្ច ។

6.​នៅ​ពេល​ដែល​អ្នកឆ្លើយ​តប​នឹង​សារ​គេ​យូរ គេ​នឹង​ទុក​អ្នក​ចោល​យូរ​ដូច​គ្នា ដោយ​យក​លេស​ថា ទុក​ឲ្យ​អ្នក​ស្គាល់​រសជាតិ​នេះ​ដែរ ប៉ុន្តែ​គេ​បែរជា​កំពុង​លេង​សារ​ជាមួយ​អ្នក​ផ្សេង​ទៅវិញ ។

7.​ជា​មនុស្ស​មិន​ហ៊ាន​ណែនាំ​អ្នក​ឲ្យ​មិត្តភក្តិ​គេ​ស្គាល់​ទេ ព្រោះ​ខ្លាច​មិត្ត​របស់​គេ​និយាយ​រឿង​ទាំងអស់​ប្រាប់​អ្នក ។

8.​ជា​មនុស្ស​ដែល​មិន​ហ៊ាន​ទិញ​របស់​ដែល​អ្នក​ពេញចិត្ត​ឲ្យ​អ្នក​ទេ ដោយ​យក​លែស​ថា​ព្រោះតែ​ចង់​ឲ្យ​អ្នក​ល្អ ។

9.​ជា​បុរស​ដែល​មិន​ដែល​រៀបចំ​ផែនការ​អនាគត​ជាមួយ​អ្នក​ឡើយ ។

10.​ជា​បុរស​ដែល​នៅ​ពេល​ដែល​អ្នក​មិន​ឲ្យ​ខ្លួនប្រាណ​អ្នក​ដល់​គេ គេ​តែងតែ​ប្រើ​លេស​ថា​អ្នក​មិន​ស្រឡាញ់​គេ ដោយ​បង្ខំ​ឲ្យ​អ្នក​ឲ្យ​គេ​តែ​ម្តង (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ