ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​បរិហារ​​យ៉ាង​ម៉ឺង​ម៉ាត់ការ​ចោទ​របស់​លោក​ត្រាំ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៥​ សីហា​ បាន​បរិហារ​យ៉ាង​ម៉ឺង​ម៉ាត់ ការ​​ចោទប្រកាន់​ទាំងឡាយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ​ដែល​លុប​ចោល​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​លោក ​គឺ​លោក ​MIKE…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៥​ សីហា​ បាន​បរិហារ​យ៉ាង​ម៉ឺង​ម៉ាត់ ការ​​ចោទប្រកាន់​ទាំងឡាយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ​ដែល​លុប​ចោល​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​លោក ​គឺ​លោក ​MIKE POMPEO ​ទៅ​កាន់​កូរ៉េ​ខាង​ជើង​ថា មក​ពី​ខ្វះ​កិច្ចសហការ​របស់​ចិន​ថា ជា​ការ​ចោទប្រកាន់​ពុំ​មានការ​ទទួល​ខុស​ត្រូវ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​លូ​កាង​ គូសបញ្ជាក់​ថា ​សេចក្ដីថ្លែងការណ៍​របស់​អា​មេ​រិ​ក គឺ​ផ្ទុយ​ពី​ការ​ពិត​ ហើយ​គ្មាន​ការ​ទទួលខុសត្រូវ​។​យើង​​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ហើយ​យើង​តវ៉ា​យ៉ាង​ម៉ឺ​ង​ម៉ាត់​ចំពោះ​សហរដ្ឋ​អាមេ​រិក​។

លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​២៤​ សីហា​ បាន​លុប​ចោល​ទស្សនកិច្ច​លើក​ទី​៤​ របស់​លោក​ MIKE POMPEO ​នៅ​ក្រុង​ព្យុ​ង​យ៉ាង ដែល​គ្រោង​ធ្វើ​នា​ស​ប្ដា​ហ៍​ខាង​មុខ​។ ​ជា​លើក​ដំបូង​ដែល​លោក​លើក​ពី​អវត្តមាន​នៃ​ការ​រីក​ចម្រើន​លើ​ការ​រំសាយ​នុយក្លេអ៊ែរ ចាប់តាំងពី​ការ​ជួប​​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ជាមួយ​លោក​គី​ម​ជុង ​អ៊ុ​ន ​មក​។

​ក្នុង​សារ​តាម​ TWITTER​ លោក​ត្រាំ​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​មួយ​ផ្នែក​លើ​ក្រុង​ប៉េ​កាំង ​ចំពោះ​ការ​ជាប់​គាំង​នោះ ខណៈ​អា​មេ​រិ​ក​កំពុង​តែ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន។ ​លោក​និយាយ​ថា​ ដោយសារ​ហេតុផល​នៃ​ជំហរ​កាន់តែ​តឹងតែង​របស់​យើង លើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ខ្ញុំ​យល់​ថា​ បែប​នេះ​វា​មិន​ជួយ​ឲ្យ​ដើរទៅ​មុខ​ឡើយ​ក្នុង​ដំណើរការ​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ ទោះ​មានទណ្ឌ​កម្ម​របស់​អង្គការសហប្រជាជាតិ​។​ ការ​គាប​សង្កត់របស់​ចិន​ត្រូវ​ចាត់​ទុក​ថា សំខាន់​សម្រាប់​ជម្រុញ​ក្រុង​ព្យុ​ង​យ៉ាង​មក​កាន់​តុ​ចរចា​។

លោក​ត្រាំ​បន្ត​ថា​ អាស្រ័យ​ហេតុ​នោះ​ហើយ​បានជា​លោក​ស្នើ​ដល់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេ​រិ​ក កុំ​ឲ្យ​ទៅ​កាន់​កូរ៉េ​ខាងជើង​ក្នុង​ដំណាក់កាល​នេះ​។​ ខ្ញុំ​មាន​អារម្មណ៍​ថា ​យើង​ពុំ​បាន​​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​គ្រប់គ្រាន់​ឡើយ​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

លោក​គិត​ថា ​លោក ​POMPEO ​អាច​រៀបចំ​ឡើង​វិញ​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​​នៅ​ក្រុង​ព្យុ​ង​យ៉ាង នា​ពេល​ខាង​មុខ​ឆាប់​ៗ ប្រហែល​នា​ពេល​ដែល​យើង​រក​ឃើញ​ដំណោះស្រាយ​មួយ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ