ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់​គ្នា​តែងតែ​ធ្លាប់​ស្តាប់​សំនៀង​គាត់ តែ​មិន​ស្គាល់​គាត់ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់ឈ្មោះ និង​មុខមាត់​អ្នកចម្រៀង​ប្រពៃណី​ដែល​មាន​សំឡេង​ដ៏​ក្រអួន​ក្រ​ដ​អៅ គឺ​អ្នកស្រី សាត សេរី​យ៉ង់ បើ​ទោះបីជា​ភាគច្រើន​សុទ្ធ​បាន​ស្តាប់​បទ​ចម្រៀង​របស់​គាត់​ស្ទើរ​រាប់​មិន​អស់​ក៏​ដោយ ។ ចម្រៀង​របស់​អ្នកស្រី​សាត សេរី​យ៉ង់​តែងតែ​ចាក់​នៅ​តាម​ពិធី​មង្គលការ ។…

រាជធានី​ភ្នំពេញ​៖​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់ឈ្មោះ និង​មុខមាត់​អ្នកចម្រៀង​ប្រពៃណី​ដែល​មាន​សំឡេង​ដ៏​ក្រអួន​ក្រ​ដ​អៅ គឺ​អ្នកស្រី សាត សេរី​យ៉ង់ បើ​ទោះបីជា​ភាគច្រើន​សុទ្ធ​បាន​ស្តាប់​បទ​ចម្រៀង​របស់​គាត់​ស្ទើរ​រាប់​មិន​អស់​ក៏​ដោយ ។ ចម្រៀង​របស់​អ្នកស្រី​សាត សេរី​យ៉ង់​តែងតែ​ចាក់​នៅ​តាម​ពិធី​មង្គលការ ។

ម្ចាស់​ទឹកដម​សំឡេង​ដ៏​ពីរោះ​អ្នកស្រី​សាត សេរី​យ៉ង់ ថ្វីបើ​សំឡេង​សំនៀង​អ្នកស្រី​នៅ​តែ​ជាទី​ពេញ​និយម ហើយ​តែងតែ​ចាក់​តាម​ពិធី​រៀប​អាពាហ៍ពិពាហ៍​ក្តី តែ​អ្នកស្រី​បាន​ទទួល​មរណភាព​ទៅ​ហើយដោយ​ស្ងៀមស្ងាត់ មិន​មាន​លេចលឺ​ព័ត៌មាន​ទូលំទូលាយ​ទេ ។

អ្នកស្រី​សាត សេរី​យ៉ង់ ដែល​ជា​ដៃគូ​ចម្រៀង​ភ្លេង​ការ​មាន​សំឡេង​ពីរោះ​មិន​ចាញ់​គ្នា​គឺ​លោក​សុត សា​វុ​ធ ត្រូវ​បាន​ប្រភព​មួយ​ឲ្យ​ដឹង​ថា អ្នកស្រី​បាន​ទ​ទួ​ក​មរណភាព​កាលពី​ពេល​៤​ទៅ​៥​ឆ្នាំ​កន្លង​ទៅ ។

អ្នក​សាត សេរី​យ៉ង់ មាន​ដើម​កំណើត​នៅ​ខេត្តបាត់ដំបង ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ទេ​ថា អ្នក​ស្រី​មានគ្រួសារ និង​មាន​កូនចៅ​ប៉ុន្មាន​នាក់​ទេ ។ ដៃគូ​ចម្រៀង​របស់​អ្នកស្រី គឺ​លោក​សុត សា​វុត ត្រូវ​គេ​ឲ្យ​ដឹង​ថា លោក​នៅ​រស់រាន​មានជីវិត​នៅឡើយ ។

ដ្បិត​ជា​អ្នកចម្រៀង​ភ្លេង​ការ​ដែល​បាន​បញ្ចេញ​សូរសៀង​សំនៀង​ច្រើន​ជាង​ការ​បញ្ចេញ​មុខ​ក៏​ដោយ ប៉ុន្តែ​អ្នកស្រី​សាត សេរី​យ៉ង់ បាន​បង្ហាញ​ស្នាដៃ​ដោយ​ការ​ចូលរួម​ថត​ជា​ស៊ី​ឌី​ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​ជា​ច្រើន​បទ ជា​ពិសេស​ផលិតកម្ម​សំឡេង​ខ្មែរ​(SK)​។ ផលិតកម្ម​នេះ​បាន​ថត​សំឡេង​របស់​អ្នកស្រី​ជាមួយ​លោក​សុត សា​វុត បានជា​ច្រើន​វ៉ុល ដើម្បី​ដាក់​លក់​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ហើយ​ភាគច្រើន​បទ​ចម្រៀង​ទាំងនោះ​ជា​បទ​ភ្លេង​ការ ។

ទាំង​អ្នកចម្រៀង​ប្រពៃណី ទាំង​មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​កោតសរសើរ​ពី​ទឹកដម​សំឡេង​របស់​អ្នកស្រី​សាត សេរី​យ៉ង់ ដែល​ពីរោះ​ពី​ធម្មជាតិ​សក្តិ​សម​ក្នុង​លក្ខណៈ​ជា​ចម្រៀង​ប្រពៃណី​ខ្មែរ ។ មហាជន​ប្រាកដជា​ធ្លាប់​បាន​ស្តាប់​បទ​ចម្រៀង​របស់​អ្នកស្រី​សេរី​យ៉ង់ ដែល​ចាក់​តាម​ឧ​ឃោស​ន​ស័ព្ទ​ក្នុង​ពិធី​មង្គលការ​នានា មាន​បទ កាត់​ត្រើយ ផាត់ជាយ និង​បទ​ជា​ច្រើន​ទៀត​ដែល​អ្នកស្រី​បាន​ច្រៀង​បង្ហាញ​ពី​ទំនៀមទម្លាប់​ប្រពៃណី​នៃ​ពិធី​មង្គលការ​របស់​ខ្មែរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោកយាយ​ស្រី ដាំ សុ​ខន វ័យ​ប្រមាណ​ជាង​៧០​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ខេត្តកណ្តាល មាន​ប្រសាសន៍​ថា «​ជា​ធម្មតា​កន្លង​មក​នៅ​ពេល​មាន​គេ​ចាក់​ភ្លេង​ការ​នៅ​ក្នុងភូមិ ម្តង​ៗ​គឺ​លឺ​តែ​បទ​ចម្រៀង​របស់​អ្នកស្រី​សាត ស្រី​យ៉ង់ និង​លោក សុត សា​វុត នេះ​តែ​ម្តង ។ ប៉ុន្តែ​ទាំង​ខ្ញុំ និង​មនុស្ស​ជា​ច្រើន​ទៀត​ហាក់​មិន​បាន​ស្គាល់​មុខមាត់​អ្នក​ទាំង​ពីរ​ឡើយ ប៉ុន្តែ​ទាំង​ខ្ញុំ និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​តែង​សរសើរ​ទឹកដម​សំ​ឡេ​ដ៏​ពីរោះ​របស់​អ្នក​ទាំង​ពីរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ