ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃមួយ ស្លា.ប់​២​នាក់​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី​ផ្សេង​គ្នា​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​រួម​មាន ៖ ករណី​ទី​១-​រថយន្ត​ឡិច​ស៊ី​ស​៤៧០​របស់​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​២​នាក់ បណ្តាល​ឱ្យ​ស្លាប់​ពីរ​នាក់ បាន​កើតឡើង​កាលពី​លា​ម៉ោ​៤​និង​៥៥​នាទី​ល្ងាច​ថ្ងៃ​២៥ ខែសីហា ឆ្នាំ​២០១៨…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​ករណី​ផ្សេង​គ្នា​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ ក្នុង​នោះ​រួម​មាន ៖
ករណី​ទី​១-​រថយន្ត​ឡិច​ស៊ី​ស​៤៧០​របស់​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​២​នាក់ បណ្តាល​ឱ្យ​ស្លាប់​ពីរ​នាក់ បាន​កើតឡើង​កាលពី​លា​ម៉ោ​៤​និង​៥៥​នាទី​ល្ងាច​ថ្ងៃ​២៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​ទំនប់ ចំណុច​ទឹក​វឹល ក្នុងភូមិ​ផ្លុ​ង ឃុំ​ទី​ពោធិ៍ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​រថយន្ត​បុក​ជាមួយ​ម៉ូតូ ឈ្មោះ គង់ មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ រស់នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ហេង គឹ​មហា​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ ធុន C125 ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១J-៥១២០ ។ ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ច​៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ ២B-០៦០១ បើកបរ​ដោយ​ឈ្មោះ សួ​ស សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មេបញ្ជាការ​ង​អាវុធហត្ថ​ប្រធាន​ស្នាក់​ការ​សន្តិសុខ​៦០១ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ក្រោយ​ពី​កើតហេតុ​បាន​បើករថយន្ត​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​បឋម​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​២​នាក់​ក្នុង​ទិស​ដៅ​លិចទៅ​កើត បាន​ដួល​ម៉ូតូ​លើ​ទ្រូងផ្លូវ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ផ្ទុយ​ទិស​គ្នា ដែល​មាន​ល្បឿន​យ៉ាង​លឿន​កិន​ចំ បណ្តាល​ឲ្យ​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ស្លាប់​ភ្លាម​ៗ​ទាំង​ពីរ​នាក់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ។

ករណី​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ភាគី​ខាង​រថយន្ត​ដើម្បី​មក​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ។

ករណី​ទី​២-​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត បណ្តាល​ឱ្យ​របួសធ្ងន់​ម្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៣-១៧៤ ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ឹ​ម សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​​​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បាន​រង​របួសធ្ងន់ ចំណែក​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ កោះកុង ២A-០៤៣៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បន្ទាប់​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុ​ង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បាន​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​បុក​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ត្រូវ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​និង​ម៉ូ​តូត្រូវ​បាន​សមត្ថកិច្ច​យ​កម​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ