ពុទ្ធោ! ម្ចាស់ផ្ទះយំទួញ​សោកឡើង​ទន់​ខ្លួនក្នុងក្តី​រន្ធត់​ (មានវីដេអូ​)


ខេត្តកំពង់ចាម ៖ ម្ចាស់ផ្ទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​យំទួញសោក​ឡើង​ទន់​ខ្លួន ដោយសារ​តែ​ភ្លើង​បាន​ឆាប
ឆេះ​ផ្ទះ​អស់​គ្មាន​សល់​នោះ ។ ហេតុ​ការ​ណ៍​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥​សីហា ២០១៨ ស្ថិត​ក្នុងភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​ចេញ​មក​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់​ប្រើប្រាស់​អស់​១០​រថយន្ត​ផង​ដែរ ។

លោកនាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​រអាង​ប្រាប់​បន្ត​ថា មុន​ពេល​កើតហេតុ ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​ទី​១-​ឈ្មោះ យ៉ា​ន់ សុភា​ង អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ហ៊ា​ង ហុង​ឡាយ អាយុ​៣៥​ឆ្នាំ ដែល​បាន​បិទទ្វារ​ផ្ទះ​ចោល ដោយ​ស្ត្រី​ម្ចាស់ផ្ទះ​នេះ​បាន​ជូន​កូន​ទៅ​រៀន លុះ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ស្រាប់
តែ​ទុ​ស្សេ​ខ្សែភ្លើង​ត្រង់​ជំនាងផ្ទះ បណ្តាល​ឲ្យ​ឆេះ​រាល​ដាល​ខ្លាំង​ទៅ​ដល់​ផ្ទះ​ទី​២-​ឈ្មោះ យន់ ស្រី អាយុ
៥៣​ឆ្នាំ ដែល​មាន​ប្តី​ជា​មន្ត្រី​អាវុធហត្ថ ។

ក្នុង​ប្រតិបត្តិការ​ជួយ​អន្តរា​គម​ន៍​បាញ់​ទឹក​ពន្លត់​នេះ​ដោយ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​រថយន្ត​ទើប​រលត់​ជា​ស្ថាពរ ចំពោះ​ទ្រព្យសម្បតិ្ត​ដែល​រង​ការ​ខូចខាត ក្នុង​នោះ​មានផ្ទះ​របស់​ឈ្មោះ យន់ ស្រី ជា​ប្រភេទ​ផ្ទះ​ឈើ​មា​ទំហំ​៨​ម៉ែត្រ​គុណ​១០​ម៉ែត្រ លុយ​ចំនួន​៥​លាន​៧០​ម៉ឺន​រៀល លុយ​ចំនួន​២.៣២០​ដុល្លារ និង​ទ្រព្យ​ក្នុងផ្ទះ​ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង ។ ផ្ទះ​ទី​១-​ឈ្មោះ ហ៊ា​ង ហុង​ឡាយ ជា​ប្រភេទ​ផ្ទះ​ឈើ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​១០​ម៉ែត្រ ប្រាក់​ដុល្លារ​ចំនួន​២.០០០​ដុល្លារ លុយ​ខ្មែរ​២​លាន​រៀល ខ្សែ​ក​មាស​៥​ជី រថយន្ត​បែន​ដឹក​ដី​១​គ្រឿង កុំ​ព្យូ​ទ័​រ​២​គ្រឿង សម្ភារៈ​ក្នុងផ្ទះ​ត្រូ​បា​នវ​ឆេះ​អស់ទាំង​ស្រុង និង​ផ្ទះ​ទី​៣-​ឈ្មោះ ហ៊ុន តូ អាយុ​៥៣​ឆ្នាំ ដែល​នៅ​ជាប់​ៗ​គ្នា​នោះ​ត្រូវ​បាន​ឆេះ​រោង​ដាក់​រថយន្ត​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ។

អ្នកស្រី យន់ ស្រី បាន​និយាយ​ថា ដំបូង​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​ទី​១-​ឈ្មោះ ហុង​ឡាយ ដោយ​មាន​អណ្តាតភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង គាត់​ប្រញាប់​រត់​ចេញពី​ក្នុងផ្ទះ​មក​ក្រៅ ស្រែក​ប្រាប់​គេឯង​ឲ្យ​ជួយ​ពន្លត់​បន្តិច​ក្រោយមក​ស្រាប់តែ​ភ្លើង​បាន​ឆេះ​រាលដាល​មក​ផ្ទះ​របស់​គាត់​តែ​ម្តង​។​ក្នុង​ពេល​ដែល​ភ្លើង​ឆេះ​នោះ​មាន​ខ្យល់​បក់​មក​គឺ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​រឹតតែ​ខ្លាំង​ហើយ​លឿន​ថែម​ទៀត ទំ​រាំ​តែ​រថយន្ត​ពន្លត់អគ្គីភ័យ បាន​មក​ដល់ ផ្ទះ​ទាំង​២​បាន​ឆេះ​ស្ទើរ​អស់​ទៅ​ហើយ គាត់​មិន​យក​អ្វី​បាន​ចេញ​មក​ទេ​មាន​តែ​សម្លៀក​បំពាក់​១​កំ​ប្លេ​ជាប់​នឹង​ខ្លួន​តែ​ប៉ុណ្ណោះ ។

លោក​អនុ​សេនី​យ៍​ឯក ម៉ា ប៊ុត​តូ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រអាង ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាន​គ្រោះ
អគ្គី​ភ័យ​កើតឡើង​នោះ​ពលរដ្ឋ​បាន​រាយ​ការ​ណ៏​មក​រូប​លោក ហើយ​ក៏​ប្រញាប់​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ឲ្យ​មក​ជួយ​អន្តរា​គម​ន៍​បាញ់​ទឹក​ពន្លត់ ។ ហើយនឹង​រថយន្ត
​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុង​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក គួ​ច ចំរើន អភិបាលខេត្ត​និង​ឧត្តម​សេនី​យ៏​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ