ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​មូលហេតុ​​នេះ​សោះ ទើប​ធ្វើ​ឱ្យ​ភ្លៅ​រីក​ធំ

5 ឆ្នាំ មុន

ភ្លៅ​គឺជា​ចំណុច​សំខាន់​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប ។ នៅ​ពេល​ដែល​ភ្លៅ​រីក​ធំ ម្តង​ៗ គេ​តែង​តែ​ពិបាកចិត្ត​ខ្លាំង​ណាស់​។ ដូចនេះ​តើ​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​បំបាត់​ភាព​សៅហ្មង​នេះ​បាន​នោះ ? 1.​ពេលបាយ​ហើយ​អ្នក​នឹង​អ្នក​មិន​ត្រូវ​អង្គុយ​ទេ ព្រោះ​ធ្វើ​ឲ្យ​ឈាម​ដើរ​មិន​បាន​ល្អ ដោយ​អាច​ធ្វើ​ឲ្យ​ភ្លៅ​អ្នក​ងាយ​នឹង​ធំ​ខ្លាំង​ណាស់…

ភ្លៅ​គឺជា​ចំណុច​សំខាន់​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប ។ នៅ​ពេល​ដែល​ភ្លៅ​រីក​ធំ ម្តង​ៗ គេ​តែង​តែ​ពិបាកចិត្ត​ខ្លាំង​ណាស់​។ ដូចនេះ​តើ​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​បំបាត់​ភាព​សៅហ្មង​នេះ​បាន​នោះ ?

1.​ពេលបាយ​ហើយ​អ្នក​នឹង​អ្នក​មិន​ត្រូវ​អង្គុយ​ទេ ព្រោះ​ធ្វើ​ឲ្យ​ឈាម​ដើរ​មិន​បាន​ល្អ ដោយ​អាច​ធ្វើ​ឲ្យ​ភ្លៅ​អ្នក​ងាយ​នឹង​ធំ​ខ្លាំង​ណាស់ ។ ដូចនេះ អ្នក​គួរតែ​ដើរ​ហាត់ប្រាណ ដើម្បី​ទទួល​បាន​ជើង​ស្អាត ។

2.​ការ​មិន​ចូល​ចិត្ត​ហាត់ប្រាណ​មាន​ន័យ​ថា​ ខ្ជិល ក៏​ជា​កត្តា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ភ្លៅ​អ្នកធំ​ផង​ដែរ ។ ដូចនេះ​អ្នក​គួរតែ​ចាប់ផ្តើម​សាង​ទម្លាប់​ក្នុង​ការ​ហាត់ប្រាណ ដើម្បី​ទទួល​បាន​ទាំង​រាង និង​ជើង​ផង​ដែរ ។

3.​ការ​ឈរ​ពេញ​មួយ​ថ្ងៃ​ហើយ​មិន​ម៉ាស្សា​ជើង ក៏​ជា​ទម្លាប់​ដែល​អាច​ធ្វើ​ឲ្យ​ភ្លៅ​អ្នកធំ​ផង​ដែរ ។ ដូចនេះ​អ្នក​មិន​គួរ​តែងតែ​ឈរ​ទេ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជើង​អ្នក​បាន ។

4.​ការ​ចូល​ចិត្ត​ពាក់​ស្បែកជើង​ដែល​មិន​ល្មម​នឹង​ជើង​ហើយ​ដើរ ។ យូរ​ទៅ​ជើង​អ្នក​នឹង​មិន​ស្អាត ព្រោះ​អ្នក​បាន​សាង​ទម្លាប់​ខុស​មួយ ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​ទម្លាប់ ទើប​អាច​ធ្វើ​ឲ្យ​ជើង​តូច ហើយ​ស្អាត ។

5.​ការ​ឈរ​មិន​ប្រក្រតី ឈរ​មិន​ត្រង់​ដូច​ជា​ឈរ​វៀច​ខ្លួន​មួយ​ចំហៀង​ជាដើម ។ នៅ​ពេល​ដែល​អ្នក​ឈរ​បែប​នេះ ភ្លៅ​អ្នក​នឹង​មិន​ស្អាត​ឡើយ ថែម​ទាំង​អាច​ធាត់​ខ្លាំង​ទៀត​ផង ។

ដូចនេះ​អ្នក​គួរតែ​ចៀសវាង​ប្រព្រឹត្ត​អំពើ​ខាងលើ​នេះ​ដើម្បី​ជើង​របស់​អ្នក​ស្អាត (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ