ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​សម្បូរ​ម្ល៉េះ​របស់​នេះ ចាប់​មិន​អស់​សោះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចុះ​បង្ក្រាប​បទ​រក្សា​ទុក និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​០០​នាទី ស្ថិត​នៅ​ភូមិ​ខ្សាច់ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចុះ​បង្ក្រាប​បទ​រក្សា​ទុក និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នា​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​០០​នាទី ស្ថិត​នៅ​ភូមិ​ខ្សាច់ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ។

តាម​ប្រភព​ពី​កម្លាំង​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​មា្ន​ក់​ដែល​ឃាត់ខ្លួន​បាន​នោះ​មាន ឈ្មោះ ហេង ឧត្តម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាណ ខេត្តពោធិ៍សាត់ (​រក្សា​ទុក និង​ចាត់ចែង ) យក​មក​លក់ និង​ប្រើប្រាស់​នៅ​ក្នុង​ទឹកដី​ភូមិសាស្ត្រ ស្រុក​ក្រឡាញ់ ។ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រួច​មក កម្លាំង​នគរបាល​ជំនាញ​យើង​បាន​ដកហូត​វត្ថុ​តាង​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ចំនួន​០២​កញ្ចប់ ស្មើនឹង​ទម្ងន់​០,៤​ក្រាម (​ទាំង​សំបក​) ទូរស័ព្ទ​ដៃ​០២​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ