ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ពង្រីក​ទទឹង​ផ្លូវ និង​អ៊ុត​កៅស៊ូ​រួច គ្មាន​ការ​កកស្ទះ​ចរាចរណ៍​ទៀត​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​លេខ​៥៩២ ត​ភ្ជាប់​ពី​ស្តុ​ប​អតីត​រង្វង់​មូល​ទួល​គោក…

រាជធានី​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​លេខ​៥៩២ ត​ភ្ជាប់​ពី​ស្តុ​ប​អតីត​រង្វង់​មូល​ទួល​គោក ឆ្លងកាត់​ភ្លើងស្តុ​ប​ផ្សារមាន់​អាំង និង​វិទ្យាល័យ ឥន្ទ្រ​ទេវី ទៅ​ផ្លូវ​លេខ​៥៩៨ ដែល​តែង​មានការ​កកស្ទះ​ចរាចរ​ណ៏​នោះ មិន​មានការ​កកស្ទះ​ដូច​មុន​ទៀត​ទេ បន្ទាប់​ពី​ពង្រីក​ទទឹង​៥​ម៉ែត្រ​បន្ថែម​ទៀត គឺ​សរុប​ទទឹង​១៤​ម៉ែត្រ ធំ​ទូលាយ​ជាង​មុន​ឆ្ងាយ ។

លោក​បន្ត​ថា បន្ទាប់​ពី​ស្ថាបនា​ពង្រីក​គ្រឹះ​ថ្នល់ និង​អ៊ុត​កៅស៊ូ​ស្រទាប់​ទី​១​រួច នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​អ៊ុត​កៅស៊ូ​ស្រទាប់​ទី​២ នៅ​ផ្លូវ​លេខ ៥៩២ ចាប់ពី​អតីត​រង្វង់​មូល​ទួល​គោក ដល់​ផ្លូវ​លេខ ៥៩៨ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ចំពោះ​ការងារ​ស្ថាបនា​ពង្រីក​គ្រឹះ​ថ្នល់​ខាងក្រោម និង​អ៊ុត​កៅស៊ូ​នា​ពេល​នេះ មាន​ប្រវែង​១,៧១០​ម៉ែត្រ ទទឹង​១៤​ម៉ែត្រ ខណៈ​ផ្លូវ​នេះ ពី​មុន​មាន​ទទឹង​តែ​៩​ម៉ែត្រ​ប៉ុណ្ណោះ ដែល​ត្រូវ​ពង្រីក​ទទឹង​២,៥​ម៉ែត្រ​សង់ខាង​បន្ថែម​ទៀត គឺ​សរុប ១៤​ម៉ែត្រ ចាប់ពី​ស្តុ​ប​អតីត​រង្វង់​មូល​ទួល​គោក​ឆ្លងកាត់​ភ្លើងស្តុប​ផ្សារ​មាន់​អាំង ឡើង​ទៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី និង​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៥៩៨​តែ​ម្តង ។

លោក​សង្ឃឹម និង​ជឿជាក់​ថា បន្ទាប់​ពី​ពង្រីក និង​អ៊ុត​កៅស៊ូ​រួច ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​នេះ នឹង​មិន​មានការ​កកស្ទះ​ចរាចរ​ណ៏​ដូច​មុន​ទៀត​ទេ ប៉ុន្តែ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ