ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ចាស់​ហើយ ដើរ​ប្រព្រឹត្តិ​បែប​នេះ​ជាមួយ​ក្មេង​ទៀត (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​៥​នាក់​មាន​ខ្លះ​ក្បាល​ទំពែក ខ្លះ​ទៀត​សក់ស្កូវ​ហើយ នៅ​ដើរ​ប្រព្រឹត្ត​គ្រឿងញៀន​ជាមួយ​ក្មេង​ៗ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី ថ្ងៃ​ទី​២០ ខែសីហា ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​៥​នាក់​មាន​ខ្លះ​ក្បាល​ទំពែក ខ្លះ​ទៀត​សក់ស្កូវ​ហើយ នៅ​ដើរ​ប្រព្រឹត្ត​គ្រឿងញៀន​ជាមួយ​ក្មេង​ៗ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី ថ្ងៃ​ទី​២០ ខែសីហា ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប និង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​បន្ទប់​ជួល​ផ្ទះ​លេខ​៥៣៥ ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​១-​ឈ្មោះ សក់ វិច្ឆិកា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ២-​ឈ្មោះ វ៉ា​ន់ សា​លៀប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ ហូ សាន់​រ៉ូ​ហ្វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៤-​ឈ្មោះ ថុ​ង សា​លឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​៥-​ឈ្មោះ អ៊ុ​ក ធា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នេះ គឺ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន ១-​ថ្នាំ​ញៀន​ប្រភេទ (ICE) ចំនួន​១​កូន​កញ្ចប់​ធំ​ល្មម ២-​ទូរស័ព្ទ​១​គ្រឿង ៣-​ដប​ជក់​គ្រឿងញៀន​ចំនួន​២ ៤-​ដែកកេះ​សម្រាប់​ជក់​ថ្នាំ​ញៀន​៨ និង ៥-​ដែក​កាច់ក​ម៉ូតូ​១ ។

ក្រោយ​ពេល ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការ​ចោទប្រកាន់​ពី​បទ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ