ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេចម៉េចរួច បើបន្សល់ទុកភស្តុតាងស្តែងៗនៅនឹង​កន្លែងហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​របើក​បុក​ពីក្រោយ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ចំណែក​រថយន្ត​បង្ក​បើក​គេច​បាត់ តែ​បាន​ធ្លាក់​កាង​ជាប់​ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​របើក​បុក​ពីក្រោយ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ចំណែក​រថយន្ត​បង្ក​បើក​គេច​បាត់ តែ​បាន​ធ្លាក់​កាង​ជាប់​ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន ។

ជន​រង​គ្រោះ​ទាំង២នាក់​ខាងលើ ម្នាក់​​ឈ្មោះ កែវ ឧត្តម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ដំឡើង​អង់​តែ​ន រស់នៅ​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​រង​របួសស្រាល ។ ចំណែកជនរងគ្រោះម្នាក់​ទៀត​ដែលរងរបួសធ្ងន់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ  ។ ម៉ូតូ​របស់​ជន​រង​គ្រោះ ម៉ាក​ឌូ​ក ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១CW-០១១១ ។ ​រីឯ​​រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-១១៥២ អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​មធ្យម លុះ​មក​ដល់​មុខ​ព្រ​លាន​យន្តហោះ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស មិនដឹង​ជា​អ្នកបើកបរ​បុរស ឬ​ស្ត្រី​ឡើយ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ស្របគ្នា​ជាមួយ​ជន​រង​គ្រោះ​ខាងលើ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​អូស​ជន​រង​គ្រោះ​ប្រមាណ​ជា​ច្រើន​ម៉ែត្រ បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​បើក គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​កាង​ថ​យន្ត​​និង​ស្លាក​លេខនៅ​កន្លែង​កើតហេតុតែ​​ប៉ុណ្ណោះ ។

ចំណែក​បុរស​ម្នាក់​ខាងលើ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​បុរស​ម្នាក់​រង​របួសស្រាល​នៅ​ចាំ​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​វាស់វែង​នៅ​កន្លែង​កើតហេតុ ហើយ​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ ព្រមទាំង​ស្លាក​លេខ​រថយន្ត​ខាងលើ​យក​ទៅ​ទុក​ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​នៅ​ផ្នែក​ជំនាញ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ខាងលើ​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ