ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទេព រិ​ន​ដា​រ៉ូ ត្រូវ​នាយ​គ្រឿន​បញ្ជា​ឱ្យធ្វើ​តាម​ដល់​ម៉្លឹង!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ទេព រិ​ន​ដា​រ៉ូ ប្រឡូក​ក្នុង​វិស័យ​សិល្ប​:​ចាស់វស្សា​មិន​តិច​ឆ្នាំ​ទេ បើ​ធៀប​នឹង​នាយ​គ្រឿន ទោះជា​ក្នុង​ពេល​នេះ​នាយ​គ្រឿន ត្រូវ​បាន​គេ​ស្គាល់​ថា ក្លាយជា​តារា​​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ម្នាក់​។…

រាជធានី​ភ្នំពេញ ៖ លោក ទេព រិ​ន​ដា​រ៉ូ ប្រឡូក​ក្នុង​វិស័យ​សិល្ប​:​ចាស់វស្សា​មិន​តិច​ឆ្នាំ​ទេ បើ​ធៀប​នឹង​នាយ​គ្រឿន ទោះជា​ក្នុង​ពេល​នេះ​នាយ​គ្រឿន ត្រូវ​បាន​គេ​ស្គាល់​ថា ក្លាយជា​តារា​​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ម្នាក់​។ ប៉ុន្តែ​ផ្អែក​តាម​ការ​សារភាព នាយ​គ្រឿន​បាន​ក្លាយជា​អ្នកបញ្ជា​ឲ្យ លោក ទេព រិ​ន្ទ​ដា​រ៉ូ ធ្វើ​អ្វី​តាម​ខ្លួន ខណៈ​ដែល​លោក​ទេព រិ​ន្ទ​ដា​រ៉ូ ក៏​ត្រូវ​បង្ខំ​ចិត្ត​​ធ្វើ ដោយ​លោក​បង្ហើប​ថា ដើម្បី​លុយ​។

នាយ​គ្រឿន បាន​អះអាង​ថា ការ​ពិត​លោក​មាន​អាយុ​តិច​ជាង​លោក ទេព រិ​ន្ទ​ដា​រ៉ូ និង​គ្រាន់​តែ​ជាតា​រា​ស្រករ​ក្រោយ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​លោក​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​សម្ដែង​ប្រចាំ​ឲ្យ​ផលិតកម្ម ដោយ​បាន​ចេញ​មុខ​ផលិតភាព​យន្ត​រឿង វិញ្ញាណ​ទីងមោង ទើប​លោក​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​តម្រូវ​ឲ្យ​លោក ទេព រិ​ន្ទ​ដា​រ៉ូ ធ្វើ​អ្វី​ក្នុង​នាម​ជា​តួឯក​ម្នាក់ សូ​ម្បី​តែ​ការ​សម្ដែង​នោះ តារា​រៀមច្បង​រូប​នេះ​មិន​ចង់​ធ្វើ​ក៏​ដោយ​។

លោក​បន្ត​ថា ក្នុង​រឿង​នេះ លោក​គឺជា​អ្នក​តម្រូវ​ដោយ​ផ្ទាល់​ឲ្យ​លោក ទេព រិ​ន្ទ​ដា​រ៉ូ សម្ដែង​ខុស​ពី​អ្វី​ដែល​លោក​ចង់​សម្ដែង ប៉ុន្តែ​លោក​ទេព រិ​ន្ទ​ដា​រ៉ូ អត់​មាន​ជម្រើស​ទេ ដើម្បី​ឲ្យ​រឿង​លោក​មិន​មាន​បញ្ហា​។​ជាក់ស្ដែង​ក្នុង​ប្លង់​ជា​ច្រើន លោក​បាន​តម្រូវ​ឲ្យ​លោក ទេព រិ​ន្ទ​ដា​រ៉ូ សម្ដែង​បែប​កំប្លុកកំប្លែង និង​ប្រើ​ពាក្យ​អា​ម៉ឹង ទៅ​កាន់​តារា​សម្ដែង​ផ្សេង​ទៀត ទាំង​លោក ទេព រិ​ន្ទ​ដា​រ៉ូ មិន​ចង់​ទាល់តែ​សោះ​។

លោក​និយាយ​ថា «​ក្នុង​រឿង​ហ្នឹង មាន​ប្លង់​ច្រើន​ណាស់​ដែល​បង​រ៉ូ​អត់​ចង់​សម្ដែង​ម្មង តែ​គាត់​បង្ខំចិត្ត​ធ្វើ ម្យ៉ាងទៀត​គាត់​យល់​ដែរ​តា គាត់​មិន​ធ្វើ​តាម​សាច់​រឿង​គឺ​វា​ខុស​ឆ្អឹង​រឿង!»។

ចំណែក​លោក​ទេព រិ​ន​ដា​រ៉ូ បានឱ្យ​ដឹង​ថា «​ស្នាដៃ​នាយ​គ្រឿន​ដែល​ផលិត​រឿង​មួយ​នេះ​ធ្វើ​ឱ្យ​លោក​ពិបាក​សម្តែង ដោយសារ​តែ​ចំណុច​កំប្លែង​មួយ​មុខ​មិនមែន​ជា​ជំនាញ​បទ​ពិសោធន៍​ថ្មី មួយទៀត​ក្នុង​សិល្បៈ​។ យ៉ាងណា​នាយ​គ្រឿន​អាច​ដឹកនាំ​បាន​ល្អ គាត់​ពូកែ​ធ្វើ​ឱ្យ​យើង​ចាប់​របៀប​សម្តែង​ចំ​កំប្លែង​បាន​ធ្វើ​ទៅ​រលូន​ទៅ​មុខ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ