ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនគួរកើតឡើងសោះ…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​បើក​រ៉ឺ​ម៉ក​ ទៅ​បុក​ដើមក្រសាំង កាល ពី​ថ្ងៃ​ទី​២០  សីហា វេលា​ម៉ោង​២​ និង​៥០​នាទី​រសៀល…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​បើក​រ៉ឺ​ម៉ក​ ទៅ​បុក​ដើមក្រសាំង កាល ពី​ថ្ងៃ​ទី​២០  សីហា វេលា​ម៉ោង​២​ និង​៥០​នាទី​រសៀល នៅ​តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៩​និង​លេខ​៦០ ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ។

ទោះជា​យ៉ាងណា ករណី​នេះ ​មិន​បង្ក​ឱ្យ​មានគ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​រង​របួស​អ្នក​ជិះ​នៅលើ​រ៉ឺ​ម៉ក​នោះ​ឡើយ ។ ជន​រង​គ្រោះជា​អ្នក​បើករុ​ឺ​ម៉ក​ឈ្មោះ កែវ ឡាយ អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្តី សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះបើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ពណ៌​ក្រហម​ លាយ​ខៀវគ្មាន​ផ្លា​ក​លេខ ពី​ខាង​លិចទៅ​ខាងកើត ។ លុះទៅ​ដល់​ចំណុច​ខាងលើ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ហើយ​ជ្រុល​ទៅ​បុក​ដើម​ក្រសាំង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ