ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយ​ថ្ងៃសោះ​ ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​១៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​១១​លើក​ (​យប់​៧​លើក​)​ ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៩​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨​កើតឡើង​១១​លើក​
(​យប់​៧​លើក​)​ ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៩​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​ស្លាប់​១​នាក់​, ស្រវឹង​២​លើក​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, ងងុយដេក​១​លើក​។ សរុប​ស្លាប់​២​នាក់ : ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​២​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៥​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត តូច​២​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​ក្រឡាប់​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿង ក្នុង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​, ផ្លូវ​ខេត្ត​៣​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​ស្រី​១​នាក់ និង​ខេត្តកណ្តាល​២​លើក ស្លាប់​១​នាក់ របួស​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​១៨៣៦​គ្រឿង (​ម៉ូតូ​៥៦%), មធ្យោបាយ​ល្មើស​១៣៦​គ្រឿង​(​ម៉ូតូ​៤៦%), អប់រំ​៥៦​គ្រឿង​(​ម៉ូតូ​៤២%), មធ្យោបាយ​ពិន័យ​៨០​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៨​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៦៤២​គ្រឿង​, អប់រំ​៤២​គ្រឿង​, ពិន័យ​ចំនួន​សរុប​៤៤​គ្រឿង​(​មួក​២២​គ្រឿង​, កញ្ចក់​១៧​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៥​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ